CamNews

ភាពយន្ត 

Daddy’s Home នឹងធ្វើឲ្យអ្នករំភើបចិត្តជាមួយនឹងក្តីស្រឡាញ់ឪពុកចំពោះកូន (Trailer Inside)

Daddy’s Home ជារឿងបែបកំប្លែងសើចចុកពោះ ប៉ុន្តែក៏មានលាយ លំនឹងមនោសញ្ចេតនារវាងឪពុក នឹងកូនផងដែរ។ ​Brad ដែលជាឪពុកចុងរបស់ក្មេងប្រុសស្រី២នាក់មានការភ័យព្រួយនៅពេល Dusty ដែលជាឪពុកបង្កើតរបស់កូនចុងគាត់បានវិលត្រឡប់មកវិញ។ Brad បានព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យកូនចុងរបស់គាត់នៅតែចូលចិត្តគាត់ ចំនែក Dusty វិញក៏មិនអន់ដែលគេបានធ្វើអ្វីៗជាច្រើន ឲ្យកូនរបស់គេចូលចិត្តដើម្បីទាត់ Brad ចេញពីគ្រួសារមួយនោះ។

Daddy’s Home ជារឿងដែលដឹកនាំសំដែងដោយលោក Sean Anders  ក្នុង នោះរួមមាន Will Ferrell ដើរតួជាឪពុកចុងឈ្មោះ Brad និង Mark Wahlberg ជាតួឪពុកបង្កើតឈ្មោះ   Dusty។ ​ធានាថា សើច តាំងពីចាប់ផ្តើមរឿងរហូតដល់ចប់ បើចង់ដឹងថានរណាជាអ្នកទទួលបានជ័យជំនះកុំភ្លេចមកទស្សនា រឿង Daddy’s Home ចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្ត។

ទស្សនា Trailer នៅទីនេះ

គួររំឮកថាដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាព យន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមប្រព័ន្ធបណ្តាញសង្គមដូចជា : www.face book.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia  ​ហើយក៏អាច addចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ៕

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Daddy Home