CamNews

តារា 

ផ្អើលអស់អ្នកគាំទ្រខណៈតារា​ចម្រៀង Lee Hong Ki ប្រកាស​បែកគ្នា​ជាមួយមិត្តស្រី

(កូរ៉េ)៖ កាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀង Lee Hong Ki បានបញ្ជាក់ប្រាប់អ្នកគាំទ្រថា លោកបែកជាមួយមិត្តស្រី Han Bo Reum ខណៈពេលកំពុងផឹក។

ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលណាស់នៅពេល ដែលពួកគេបានឮតារាប្រុស រូបនេះនិយាយពេលកំពុង live តាម Instagram ព្រមទាំងបង្ហាញរូបខ្លួន កំពុងផឹកស៊ី  ជាមួយមិត្តភក្តិថា ការបែកបាក់គ្នារវាង គេនិងមិត្តស្រី Han Bo Reum ដែលជាតារាសម្តែងម្នាក់នៅពេលកំពុងផឹក។

ពេលជជែកទៅកាន់អ្នកគាំទ្រ ជាភាសាអង់គ្លេស Lee Hong Ki និយាយថា គេគ្មានមិត្តស្រីទេ វាជាការពិតដែលគេជាមនុស្សឯកា បន្ទាប់ពីបែកគ្នាជាមួយមិត្តស្រី ចំណែក FNC Entertainment បញ្ជាក់ពីរឿងនេះថា ពួកគេពិតជាបែកបាក់គ្នាមែន ព្រោះតែម្នាក់ៗគ្មាន ពេលវេលាឲ្យគ្នា រីឯ Key East Entertainment ក៏បញ្ជាក់ដូចគ្នាដែរ៕

Related image

Related image

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Lee Hong Ki