CamNews

តារា 

តើមានអ្វីកើតឡើង ពេល Justin Bieber និង Selena Gomez ប៉ះ​គ្នា​ក្នុង​កម្ម​វិធី «American Music Awards»

(អាមេរិក)៖ Justin Bieber នឹងឡើងសម្តែង នៅក្នុងកម្មវិធី American Music Awards ដែលធ្វើឡើង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះធ្វើឲ្យអ្នកគាំទ្រ មានអារម្មណ៍អន្ទះសារចង់ឃើញ ជាខ្លាំង។

ជាមួយនឹងក្តីរំភើបចិត្ត តារាចម្រៀងវ័យ២២ឆ្នាំរូបនេះ កំពុងតែសម្តែងនៅទីក្រុង Zurich ទឹកដីញូវហ្សឺលែន Justin ត្រូវបានគេរំពឹងថា នឹងក្លាយជាតារាប្រុសម្នាក់ទទួលបាន ពានរង្វាន់ក្នុងកម្មវិធី American Music Awards ឆ្នាំ២០១៦ នេះផងដែរ។ តារាប្រុសស្រីល្បីៗ ដែលរំពឹងថា នឹងជាប់ឈ្មោះនៅក្នុងកម្មវិធីដ៏វិសេសនេះ មានដូចជា Adele, Beyoncé, Drake, Selena Gomez, Ariana Grande, Rihanna, Twenty One Pilots, Carrie Underwood និង The Weeknd ។

ប៉ុន្តែអ្វីដែលមហាជន ចាប់អារម្មណ៍ គឺតារាស្រីវ័យក្មេង Selena Gomez ដែលជាអតីតគូស្នេហ៍ Justin ក៏កំពុងតែនឹងបង្ហាញខ្លួន ក្នុងកម្មវិធី American Music Awards ហើយគេរង់ចាំមើលថា តារាប្រុសស្រីដែលជាអតីតគូស្នេហ៍ ដ៏ផ្អែមល្ហែមកន្លងមកនេះ អាចនឹងបានជួបគ្នាឆាប់ៗ ហើយមានរឿងអ្វីកើតឡើង បន្តទៀត?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber Selena Gomez