CamNews

ព័ត៌មានជាតិ 

អាវុធហត្ថរាជ​ធានីភ្នំពេញ ប្រកាស​តាមចាប់​ជនសង្ស័យ​ឈ្មោះ ឆៀន សុខជា, ប្រសិន​បាន​ឃើញ​សូមទូរស័ព្ទមក 017.

(ភ្នំពេញ)៖ ជនសង្ស័យឈ្មោះ ឆៀន សុខជា រត់គេចពីការតាបចាប់ខ្លួន របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ជាមួយក្រុមចោរ០៧នាក់ ដែលអាវុធហត្ថរាជ​ធានីភ្នំពេញ​ចាប់បាន កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រសិនបើបងប្អូនបានឃើញជននេះ សូមប្រុងប្រយ័ត្ន ហើយរាយការណ៍មក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឬសមត្ថកិច្ចនៅជិតបំផុត ព្រោះជននេះ ទើបចេញពីគុក ដើរប្លន់យ៉ាងសាហាវ ដោយមាន​កំាភ្លើងខ្លី ម៉ាករ៉ូឡូ១ដើមនៅជាប់ខ្លួនផង។

គ្រប់ពេលដែលបានលឺដំណឹង ពីអំពើសាហាវឃោរឃៅរបស់ក្រុមចោរទាំងនេះ ពួកយើងពិតជាមិនគិតពីពេលវេលា និងអាយុជីវិត ដើម្បីបញ្ឈប់សកម្មភាព និងតាមចាប់ពួកទាំងនេះឡើយ។

សូមទំនាក់ទំនងមកកាន់កម្លាំង​អាវុធហត្ថរាជធានីភ្នំពេញ​៖ 017 818 171

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh