កូរ៉េ ៖ មានប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានទម្លាយការពិតថា Park Seo Joon និង Park Min Young បានលួចទាក់ទងគ្នានៅក្រៅឆាក អស់រយៈពេល ៣ ឆ្នាំុមកហើយ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
តារាកូរ៉េទាំងពីរដួងនេះ បានចាប់ផ្តើមទាក់ទងគ្នាតាំងពីមុនល្បីក្នុងរឿង "What's Wrong With Secretary Kim" ប៉ុន្តែគូស្នេហ៍មួយគូនេះបានព្យាយាមលាក់បាំងមករហូត ។ ជាការពិតណាស់ មានមនុស្សជាច្រើនចង់ដឹងចង់លឺរវាងទំនាក់ទំនងរបស់ Park Seo Joon និង Park Min Young ថាតើអ្នកទាំងពីរស្រលាញ់គ្នាដោយរបៀបណា ។
ប្រភពដដែលបន្តទៀតថា ការពិតទៅ Park Seo Joon និង Park Min Young បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាម ដែលមានផ្ទៃខាងក្រោយដូចគ្នា ព្រោះអ្នកទាំងពីរបានលួចចេញជួបគ្នាជាញឹកញាប់ ៕