CamNews

ព័ត៌មានជាតិ 

ស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណភាព នៅម៉ោងប្រមាណ ១៖៣៥នាទីយប់មិញ

(ភ្នំពេញ)៖ លោក ប៉េង ប៉ាត់ ស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណភាព កាលពីវេលាម៉ោងប្រមាណ ១៖៣៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ៦៦ឆ្នាំ។

សេចក្តីរាយការណ៍ពីមន្រ្តីរាជរដ្ឋាភិបាល បានឱ្យដឹងថា លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈរបស់ព្រឹទ្ធសភា បានទទួលមរណភាព ដោយរោគាពាធ ហើយពេលនេះសពរបស់លោកកំពុងតម្កល់នៅក្នុងភូមិគ្រឹះលេខ៣ ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ)។

បើតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា បានឱ្យដឹងថា សពរបស់ លោក ប៉េង ប៉ាត់ នឹងដង្ហែទៅបូជា នៅឈាបនដ្ឋាន ទីលានវត្តបទុមវត្តី នៅថ្ងៃសៅរ ទី៥ ខែមីនា ឆ្នាំៗ០១៦៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh