CamNews

តារា 

ក្រុម Girl’s Day បង្ហាញវត្តមានលើកទី១ ក្នុងទឹកដីសឹង្ហបុរី

សឹង្ហបុរី៖ ក្រុមតារាចម្រៀង ស្រីវ័យក្មេង Girl’s Day បានទទួលជោគជ័យ ក្នុងការសម្តែង តន្រ្តី KStar Fanfest ខណៈនៃការមានវត្តមាន នៅលើកទឹកដីប្រទេស សឹង្ហបុរីជាលើកទី១ ។ បើយោងតាមការ ផ្តល់ព៌តមានរបស់ Marina Bay Sands បានអោយដឹងថា នេះជាលើកទីមួយ ក្នុងការចេញសម្តែង របស់ Girl’s Day ដែលមានរយៈពេលពីរថ្ងៃ នៃការប្រគំតន្រ្តីK-Pop ដ៏ធំនៅសឹង្ហបុរី ដែលក្រុមនេះ ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ ។

ក្រុមGirl’s Day ដែលមានសមាជិកបួនរូប សុទ្ធតែជាស្រីស្អាត និងមានទឹកដមសម្លេងពីរោះ រួមជាមួយក្បាច់រំា ដ៏ល្វត់ល្វន់នោះ ត្រូវបានទស្សនិកជន ដែលគំាទ្រទប់អាម្មរណ៍ មិនបានស្រែកហ៊ោរ គំាទ្រយ៉ាងកងរំពង ខណៈនៃការសម្តែងតន្រ្តីនោះ។ Girl’s Day ដែលជាតំណាង ក្រុមតារាចម្រៀងស្រី ដែលមានវវត្តមាន នៅសឹង្ហបុរី កាន់តែមានភាព ល្បីល្បាញនឹងកាន់តែមានគំាទ្រ ខ្លំាងចំពោះ វិស័យចម្រៀង K-Pop របស់កូរ៉េខាងត្បូង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea