បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសព នាងក្រមុំម្នាក់ ក្នុងស្រះទឹកមួយកន្លែង
ក្រោយ សាលាបឋមសិក្សាទំនប់ដាច់ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាល
ពីព្រឹកថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០១៣ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសពនោះភេទស្រី អាយុប្រមាណ១៥ឆ្នាំ ពាក់អាវយឺតផ្កាឈូក
ខោខៅ ប៊ូយមិនស្គាល់អត្តសញ្ញាណ ហើយក៏មិនដឹងមានស្រុកកំណើតនៅទីណាដែរ។ សមត្ថ
កិច្ចបានរកឃើញថា នៅលើសពជនរងគ្រោះ មានស្លាកស្នាមជាំខ្មៅលើដើមទ្រូង ពោះ និងផ្ទៃ
មុខដែលសញ្ញាទាំងនេះអាចបញ្ជាក់បានថានាងក្រមុំរូបនោះមិនមែនស្លាប់ដោយសារលង់ទឹក។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងបន្តថា យោងតាមការធ្វើកោសល្យវិច័យ និងពិនិត្យកន្លែង
កើតហេតុ អាច សន្និដ្ឋានបានថាជនរងគ្រោះមុនស្លាប់ត្រូវគេវាយធ្វើបាបរួចយកខ្សែអង្រឹងចង
ផ្អោបជាមួយការ៉ុង ច្រកដុំថ្ម បោះចូលក្នុងទឹក ។ ដោយពុំមានសាច់ញាតិ ឬ នរណាស្គាល់សព
ត្រូវបានបូជា ក្រោមការអនុញ្ញាតពីស្ថាប័ន តុលាការ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងមានចំណាត់
ការលើករណីនេះ ៕
ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល