CamNews

ព័ត៌មានជាតិ 

បាក់ពិដានអាគារកាស៊ីណូ Golden របស់ឧកញ៉ា កុក អាន នៅជាយដែនប៉ោយប៉ែត សំណាងល្អគ្មានគ្រោះថ្នាក់

(បន្ទាយមានជ័យ)៖ ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានរាយ ការណ៍ថា នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានករណីបាក់ពិដានអាគារ Golden កាស៊ីណូរបស់ឧកញ៉ា កុក អាន ស្ថិតនៅជាយដែនប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ខេត្តបន្ទាយមានជ័យ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យ នរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

បើតាមសេចក្តីរាយការណ៍ ខណៈបុគ្គលិក កំពុងធ្វើការ និងភ្ញៀវកំពុងលេងល្បែង ស្រាប់តែលឺសំឡែងស្រិបៗ ពេលនោះក៏នាំគ្នា អើតទៅលើ ក៏ឃើញផ្ទាំងពិដាន មួយចំនួនបានបាក់មកក្រោម ប៉ុន្តែសំណាងល្អ មនុស្សនៅពីក្រោម បាននាំគ្នារត់ចេញអស់កុំអីរងគ្រោះជាក់ជាមិនខានឡើយ។

ភ្នាក់ងារ បានបញ្ជាក់ថា «ការបាក់ពិដាននេះកើតឡើងនៅជាន់ទី១ ដែលមានបណ្តោយ ជាង១០ម៉ែត្រ និងទទឹងជាង១០ម៉ែត្រ»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh