CamNews

តារា 

លោក Dongwoo លុបចោលការសម្តែង នៅទឹកដីជប៉ុន ព្រោះតែឪពុកជាទីស្រឡាញ់ទទួលមរណភាព

(កូរ៉េ)៖ លោក Dong​woo តារាប្រុសកូរ៉េ ដែលបានខកខានការសម្តែង នៅទឹកដីជប៉ុន ខណៈដែលឪពុករបស់លោក បានលាចាកលោកកំឡុងពេល ដែលតារាប្រុសរូបនេះ បានទៅដល់ទីក្រុងតូក្យូទៅហើយ។

​ឪពុករបស់ Dongwoo បានបាត់បង់ជីវិត កាលពី ថ្ងៃទី២ ខែកញ្ញា កន្លងទៅ ដែលពេលនោះ លោកបានទៅដល់ទឹកដីជប៉ុន ដើម្បីត្រៀមចូលរួមការសម្តែង នៅទីក្រុងតូក្យូ និងអូសាកាទៅហើយដែរ ប៉ុន្តែបែរជាត្រូវខកខាន។ បន្ទាប់​ពីដឹងដំណឹងដ៏រន្ធត់នេះភ្លាម Dongwoo ក៏ប្រញាប់ត្រឡប់ មកកូរ៉េវិញភ្លាមតែម្តង។

ទោះបីជាយ៉ាង​ណា អ្នកគាំទ្រតារាប្រុសរូបនេះ បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងសូមឲ្យវិញ្ញាណក្ខន្ធឪពុកលោក ទៅកាន់សុគតិភព ហើយដើម្បីជំនួសការខកជើងសម្តែង ខនសឺតលើកនេះ ក៏នឹងមានការអញ្ជើញ Dongwoo ឲ្យទៅសម្តែង នៅទឹកដីជប៉ុនជាថ្មីម្តងទៀត នៅថ្ងៃទី១៩ ខែកញ្ញា ដែលទស្សនិកជនសង្ឃឹមថា នឹងមិនអវត្តមានរូបគេម្តងទៀតឡើយ៕

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Dongwoo