CamNews

ប្លែកៗ 

អា​ម៉ាស់​មិន​ស្ទើរ ! នារី​ម្នាក់​ត្រូវ​មិត្ត​ប្រុស​​ចាប់​​សម្រាត​ខោ​ក្នុង នៅ​កណ្តាល​ផ្លូវ

(ចិន)៖ នារីជនជាតិចិនម្នាក់ រងការអាម៉ាស់យ៉ាងខ្លាំង បន្ទាប់ពីនាងត្រូវមិត្តប្រុស ចាប់ទាញសម្រាតខោក្នុង នៅមុខហាង McDonald ហើយត្រូវបានអ្នកដំណើរជាច្រើន នាំគ្នាទាញទូរស័ព្ទដៃ ថតសកម្មភាពនេះ។

តាមរយៈរូបភាពវីដេអូ ដែលត្រូវបានគេថត យកទៅបង្ហោះលើប្រព័ន្ធអ៉ីនធឺណេតនេះ បង្ហាញពីនារីម្នាក់ ត្រូវបុរសជាសង្សារចាប់ទាញខោក្នុង ពណ៌ក្រហម ចុះមកដល់កជើង ខណៈដែលពួកគេកំពុ ងមានជម្លោះ នៅពីមុខហាងនំមួយ។

អ្នកឃើញហេតុការណ៍ និយាយថា នារីនោះព្យាយាមរត់ចេញ តែត្រូវមិត្តប្រុសចាប់ទាញ មិនឲ្យទៅណា រហូតដល់សម្រាតខោក្នុងតែម្តង។ មនុស្សជាច្រើន បាននាំគ្នារិះគន់ពីអ្នកថត សកម្មភាពនេះ យកទៅបង្ហោះជាជាងការស្ទុះ ទៅជួយនារីរងគ្រោះ ដែលត្រូវភាគីខាងប្រុស បង្កទង្វើដ៏អាម៉ាស់បែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news