CamNews

ព័ត៌មានជាតិ 

សពលោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវក្រុម គ្រួសារយកទៅបញ្ចុះ នៅវត្ដអង្គខ្មៅ(មានវីដេអូ)

.... អាន ៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ មុនពេលឡើងតុលាការ ១៦ថ្ងៃ

ភ្នំពេញ ៖ សពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលត្រូវឃាតក បាញ់ជាច្រើនគ្រាប់ បណ្ដាល ឱ្យស្លាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ បង្កឱ្យមាន ការភ្ញាក់ផ្អើលទូទាំងប្រទេសនោះ ត្រូវបាន ក្រុមគ្រួសារយកទៅបញ្ចុះនៅវត្ដអង្គខ្មៅ នៅខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។

សពរបស់លោកឧកញ៉ា ត្រូវបានក្រុម គ្រួសារនិងបងប្អូនសាច់ញាតិជាច្រើននាក់ ដង្ហែតាមរថយន្ដ និងអមដោយរថយន្ដជា ច្រើនគ្រឿង សុទ្ធតែស៊េរីទំនើបចេញពីភូមិ គ្រឹះរបស់លោក នៅក្នុងភូមិបាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ឆ្ពោះទៅវត្ដអង្គខ្មៅ ដើម្បីបញ្ចុះនៅទីនោះ ។

សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាប្រធានក្រុមហ៊ុនស៊ីម៉ង់ត៍ ថៅកែ ហាងលក់ពេជ្រ និងរកស៊ីជួញដូរដីខ្ទង់់លាន ដុល្លារ ត្រូវបានឃាតក និងបក្ខពួកពីរនាក់ ជិះម៉ូតូបាញ់សម្លាប់នៅកណ្ដាលទីក្រុង ជាប់ ហាងលក់ផ្លែឈើស្រីមុំ ជិតរបងស្ដារអូរឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដែលសមត្ថកិច្ចអះអាងថា ជារឿងគំនុំសុទ្ធ សាធ ។ រហូតមកដល់ពេល កម្លាំងសមត្ថកិច្ច ទាំងនគរបាលនិងអាវុធហត្ថ បាននឹងកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ឃាតកនិងមេខ្លោងនៅពីក្រោយខ្នង ដែលគេលើកឡើងថា ជាមនុស្ស មិនធម្មតានោះទេ ។

.... អាន ៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ មុនពេលឡើងតុលាការ ១៦ថ្ងៃ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh