CamNews

តារា 

បង្ហោះរូបស្វីតដល់ថ្នាក់នេះហើយ Bella នៅតែបដិសេធថា Weir មិនមែនជាគូស្នេហ៍ទៀត

កំសាន្ត ៖ ពួកយើងមិនបានពិភាក្សាគ្នាមុនពេលបង្ហោះរូបថតនោះទេ ហើយខ្ញុំក៏មិនបានគិតដែរថា អ្នកគាំទ្រចូលចិត្តរូបថតច្រើនដល់ម្លឹង ។ នាង Bella ranee បន្ថែមទៀតថា ខ្ញុំបានថតរូបឲ្យ Weir sukollawat ព្រោះគាត់បានបង្រៀនបាននាងឲ្យចេះថតរូបតាមកាមេរ៉ា ។ 

តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បានថ្លែងប្រាប់អ្នកកាសែតថា ចំពោះរូបថតគឺនាងថតបានដល់ទៅ ១០ សន្លឹក ប៉ុន្តែលោក Weir sukollawat បង្ហោះតែរូបថតដែលច្បាស់ប៉ុណ្ណោះ ។ ក្រៅពីសម្រាកពីការងាររួចហើយ Weir និង Bella ទៅទទួលទានអាហារពេលល្ងាចជាមួយគ្នា ។ 

តួស្រីក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" រូបនេះសង្កត់ធ្ងន់ទៀតថា ការបង្ហោះរូបថតនេះមិនមែនជាការបង្ហាញភាពផ្អែមល្អែមអីនោះទេ ហើយក៏មិនមែនបញ្ជាក់ថា នាង និង Weir sukollawat ជាគូស្នេហ៍ផ្លូវការនោះទេ ព្រោះនាងសប្បាយចិត្តនឹងនៅត្រឹមនេះ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Weir sukollawat Bella ranee