ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៧ និង១៥នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ អគ្គិភ័យបានឆាបឆេះ ផ្សារចាស់ ក្នុងខណ្ឌដូនពេញ យ៉ាងសន្ធោសន្ធៅ។
មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃការឆាបឆេះនៅឡើយទេ។ ទោះជាយ៉ាងកម្លាំងអាជ្ញាធរ សមត្ថកិច្ច និងកង កម្លាំងពន្លត់អគ្គិភ័យ បានញាប់ដៃញាប់ជើងចេញអន្តរាគមន៍ពន្លត់គ្រោះអគ្គិភ័យទាំព្រលឹមអុរមួយនេះ។
រហូតដល់វេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃនេះ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានទៅដល់កន្លែងកើតហេតុធ្វើការបាញ់ពន្លត់។
សេចក្តីរាយការណ៍ បានបន្តថា គ្រោះអគ្គិភ័យបានឆាបឆេេះយ៉ាងខ្លាំង ពោលផ្សារទាំងមូលស្ទើរតែឆាបឆេះទាំងស្រុង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល