CamNews

ព័ត៌មានជាតិ 

សង្សារបែកចិត្ត និងថៅកែ ដេញចោល បណ្តាលអោយ ព្រូរថយន្តក្រុងម្នាក់ សម្រេចចិត្ត ចងក សម្លាប់ខ្លួន

បាត់ដំបងៈ យុវជនម្នាក់ជាព្រូរថយន្តក្រុង បានសម្រេចចិត្តចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ថ្នាក់រៀន វិទ្យាល័យមោងឫស្សី ដោយសារតែសង្សារបែកចិត្ត និងត្រូវថៅកែដេញចោល ហើយនាយកសាលាបានប្រទះឃើញ កាលពីវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងក្រុមទី១ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី។

លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថស្រុកមោងឫស្សី បានឲ្យដឹងថា ជនរងគ្រោះដែលបានចងកសម្លាប់ខ្លួន មានឈ្មោះ វ៉ា សំណាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ព្រូរថយន្តក្រុង រស់នៅភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បើតាមប្រជាពលរដ្ឋ នៅមូលដ្ឋានជិតកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះនេះ មានសង្សារម្នាក់មិនស្គាល់ឈ្មោះ នៅស្រុកមោងឫស្សី ហើយធ្លាប់ចេញចូលស្រុកមោងឫស្សី ជាញឹកញាប់ ក្រោយមកឮសូរថា ឈ្លោះប្រកែកបែកផ្លូវគ្នា ម្យ៉ាងទៀត មិនដឹងថាមានកំហុសអី្វ ត្រូវក្រុមហ៊ុនដេញចេញ មិនឲ្យធ្វើការបន្តទៀត បានរយៈពេលប្រហែល១សប្តាហ៍មកហើយ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែឮសូរសមត្ថកិច្ចថា នាយកវិទ្យាល័យមោងឫស្សី បានទូរស័ព្ទហៅសមត្ថកិច្ច ឲ្យចុះមកមើលឃើញចងកសម្លាប់ខ្លួនក្នុងអគារ កាត់ដេរG បន្ទប់លេខ៣៨ ដោយប្រើខ្សែភ្លើង ចងទៅនិងធ្នឹមខាងលើ ផុតពីដី បណ្តាលឲ្យស្លាប់ តែមិនដឹងថា ចងក តាំងពីថ្មើរណាទេ។

បន្ទាប់ពីសមត្ថកិច្ច បានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយចងកសកម្លាប់ខ្លួនឯង ពិតប្រាកដមែន បន្ទាប់ពីត្រួតពិនិត្យហើយ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឲ្យទៅសាច់ញាតិ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-News

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh