CamNews

កំសាន្ត 

លី ច័ន្ទសីហា បញ្ចេញសាច់សខ្ចី ប្រជែងទេសភាពឆ្នេរសមុទ្រ

ភ្នំពេញៈ សម័យបច្ចេកវិទ្យាកាន់តែជឿនលឿន ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា ទាំងអ្នកសិល្បៈ ក៏ដូចជាយុវវ័យ ជំនាន់ក្រោយ ហាក់ដូចជាកំពុងតែ ប្រជែងគ្នា បង្អួតសម្រស់ និង ភាពសិចស៊ីកាន់តែខ្លាំងឡើង ដោយពួកគេ និយមជា មួយការ ស្លៀកពាក់ ខើចលើ ខើចក្រោម បង្ហាញសាច់ទាក់ទាញ ក្រសែភ្នែកបុរសៗ ឲ្យសម្លឹងមើលមិនដាក់ តាមរយៈ បណ្ដាញសង្គមយក្ស ដ៏ទំនើប Facebook។

ថ្មីៗនេះ តារាទឹកភ្នែក ធ្លាប់តែសម្តែងជាតួកំសត់ និងតែងខ្លួនបែបជានារីស្រគត់ស្រគំ កញ្ញា លី ច័ន្ទសីហា ក៏បានវិវត្តន៍ ខ្លួនពីការស្លៀកពាក់ជិតលើជិតក្រោម មកតែងខ្លួនបែបនារីសម័យថ្មី ស្លៀកពាក់ បញ្ចេញសាច់គ្មានប្រណី បន្ទាប់ពីនាង បានបង្ហោះ រូបថតច្រើនសន្លឹក ជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ដោយមានពាក់ អាវកាក់ខើចខ្លី ជាមួយខោខាប៊ូយខ្លី ត្រឹមសាច់ភ្លៅ សម្ញែងសាច់សរខ្ចី ប្រជែង និងឆ្នេរសមុទ្រស្រស់ បំព្រងមើលទៅពិត ជាគួរឲ្យទាក់ទាញ ការចាប់ អារម្មណ៍ មិនតិចទេ ។

សម្រាប់ការស្លៀកពាក់ ជាលក្ខណៈឈុតហែលទឹក នៅឆ្នេរសមុទ្រ និងអាងហែលទឹកនោះ កន្លងមកនារីខ្មែរ ជាពិសេស អ្នកសិល្បៈ គឺមិនដែលហ៊ានស្លៀកពាក់ បង្ហាញរាងមួយទំហឹង ដៃបែបនេះចេញដើរសាធារណៈទេ ដោយសារតែ ប្រពៃណី របស់យើង គឺនារីខ្មែរមានភាពអៀនខ្មាសច្រើន ។ ប៉ុន្តែពេលបច្ចុប្បន្ននេះ គឺខុសប្លែកពីមុនឆ្ងាយណាស់ ព្រោះថាគេសង្កេត ឃើញថា សិល្បៈការិនីភាគច្រើន បានចម្លងយកស្ទីល ពីបរទេសមក ហើយអនុវត្តន៍ និងធ្វើឲ្យ យុវវ័យជំនាន់ក្រោយជាច្រើន បានយកតម្រាប់តាមគ្នា ឲ្យតែពេលចេញទៅដើរលេងសមុទ្រ ឬក៏ទៅហែលទឹក នៅកន្លែងណាមួយ ពួកគេតែងតែប្រលែង សាច់ឥតសំចៃ ប្រៀបដូចជានារី អឺរ៉ុបដូច្នេះដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news