ព័ត៌មានជាតិ ៖ រាជធានីភ្នំពេញ ថ្ងៃទី ២៥ ធ្នូ ២០១៥ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសផ្លូវការ ស្តីពីវិធាន និង នីតិវិធី គ្រប់គ្រងប្រមូលពន្ធប៉ាតង់ សម្រាប់ ឆ្នាំ ២០១៦។ ប្រកាសនេះ មានគោលដៅកំណត់នូវវិធាន និងនីតិវិធីគ្រប់គ្រង ប្រមូលពន្ធប៉ាតង់ ស្រប តាម មាត្រា ១២ នៃ ច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៦ ដែល ប្រកាសអោយប្រើ ដោយ ព្រះរាជក្រម លេខ នស/រកម/១២១៥/១៦ ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥ ៕
* បញ្ជាក់ ៖ តំណភ្ជាប់នេះ អាចទាញយក ឯកសារ ប្រកាស ស្តីពីវិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់
ប្រភព ៖ http://www.tax.gov.kh/