CamNews

តារា 

រឿង "បុព្វេសន្និវាស" ល្បីពេក រហូតធ្វើឲ្យនាង Taew Natapohn មានសម្ពាធ

ថៃ ៖ កាលពីថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ២០១៨ នេះ នាង Taew Natapohn បានចូលរួមធ្វើសន្និស្និទ្ធកាសែតនៅក្នុងមន្ទីរពេទ្យ Julalongkorn ហើយក៏បានសាកសួរអំពីការប្រៀបធៀបរវាងរឿង "ព្រះម៉ែនាគី" និងរឿង "បុព្វេសន្និវាស" ផងដែរ ។ 

តារាស្រីវ័យ ២៩ និយាយថា នាងក៏ដឹងដែរថា នឹងមានការប្រៀបធៀបរឿងទាំងពីរជាមួយគ្នា ប៉ុន្តែខ្លួនក៏សូមសម្តែងនូវការត្រេកអរចំពោះភាពជោគជ័យ ក៏ដូចជាតារាសម្តែងប្រុសស្រី ដែលសម្តែងក្នុងរឿង "បុព្វេសន្និវាស" ។ វាគឺជាឧទាហរណ៍ដ៏ល្អណាស់សម្រាប់ពួកយើងដែលត្រូវរៀនសូត្រ ដើម្បីភាពជោគជ័យក្នុងរឿងដ្រាម៉ា ។ នាង Taew Natapohn បញ្ជាក់ ។ 

អ្វីដែលជាសម្ពាធរបស់ នាង Taew Natapohn នោះគឺរឿងថ្មីរបស់ខ្លួនដែលមានចំនងជើងថា "Neung Dao Fah Diew" និងត្រូវចាក់បញ្ចាំងលើកញ្ចាក់ទូរទស្សន៍បន្ទាប់ពីរឿង "បុព្វេសន្និវាស" ដូច្នេះហើយវាពិតជាអាស្រ័យទៅលើអ្នកទស្សនាចូលចិត្តរឿងរបស់នាងឬអត់ ៕



រឿង "ព្រះម៉ែនាគី" នាង Taew Natapohn Tameeruks






តួឯកក្នុងរឿង "បុព្វេសន្និវាស" លោក Pope thanawat និងនាង Bella ranee

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ thaistarnews


Tags: Taew Natapohn Tameeruks Pope thanawat Bella ranee