(ម៉ិកស៊ិចកូ)៖ បុរសម្នាក់នៅម៉ិចស៊ិចកូ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទពីបទឃាតកម្ម បន្ទាប់ពីបានធ្វើឲ្យដុកទ័រស្រីម្នាក់ បាត់បង់ជីវិត ដោយនឹកស្មានមិនដល់ កំឡុងពេលអនុវត្តសិចខ្លាំងៗពេក។
ជនសង្ស័យមានអាយុ៣២ឆ្នាំ ឈ្មោះ Juan Javier Jonathan Ruiz Torres គឺជាអ្នកកាសែតម្នាក់ ដែលរងការចោទប្រកាន់ថា សម្លាប់នារីរងគ្រោះអាយុ២៣ឆ្នាំ ឈ្មោះ Tania Trinidad Paredes ដែលជាពេទ្យចិត្តសាស្ត្រ កំឡុងពេលអនុវត្តសិច តាមបែបហិង្សា។ ជនសង្ស័យបានប្រាប់ ក្រុមស៊ើបអង្កេតថា គេនិងនារីរងគ្រោះ បានចេញទៅក្រៅផឹកស៊ី ជាមួយគ្នារួមទាំងមិត្តភក្តិម្នាក់ទៀតឈ្មោះ Jose Luis Arzate Martinez មុនពេលត្រឡប់ទៅ កន្លែងស្នាក់វិញ ។
បន្ទាប់មក Paredes ស្នើពួកគេឲ្យមានសិចរួមគ្នា តែ Martinez បដិសេធរួចក៏ទៅដេក ទើប Paredes មានសិចជាមួយ Torres។ ខណៈពេលប្រព្រឹត្តសិចនោះ Paredes ស្នើឲ្យជនសង្ស័យរឹតក និងទះកំផ្លៀងផងដែរ ព្រោះតែនាងចូលចិត្តសិច បែបព្រៃផ្សៃអ៉ីចឹង ទីបំផុតដុកទ័រស្រីខាងចិត្តសាស្ត្ររូបនេះ ក៏ត្រូវបាត់បង់ជីវិតបណ្តាលមកពី បុរសបង្កហេតុយកខ្សែកាបរឹតកខ្លាំងពេក ទើបថប់ដង្ហើមរហូតដល់ដាច់ខ្យល់តែម្ដង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង