(ស៊ុយអែត)៖ កីឡាករបាល់ទាត់ម្នាក់ នៅស៊ុយអែតនិយាយថា គាត់ពិតជាភ្ញាក់ផ្អើលណាស់ ដែលត្រូវគេបណ្តេញចេញ ពីការប្រកួតដោយគ្រាន់តែខ្លួន ធ្លាយផោមប៉ុណ្ណឹង។
លោក Adam Lindin Liungkvist អាយុ២៥ឆ្នាំជាកីឡាករ ម្នាក់នៅក្នុងក្រុម Jarna SK ត្រូវបានអាជ្ញាកណ្តាល បញ្ឈប់ពីការប្រកួត ខណៈដែលខ្លួនកំពុងលេងជាមួយ ក្រុមបាល់ទាត់ Pershagen SK ព្រោះតែបញ្ចេញសម្លេងផោមខ្លាំងពេក ដោយលោកអាជ្ញាកណ្តាលចាត់ទុកថា ជាទង្វើមិនសមរម្យ។
Liungkvist និយាយថា គាត់ចុកពោះខ្លាំងពេក ទើបផោមឮហើយក៏មិនធ្លាប់ កើតរឿងបែបនេះដែរ តាំងពីលេងបាល់ទាត់ អស់រយៈពេល៨ឆ្នាំមកនេះ ពិតជាស្មានមិនដល់ឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង