អាមេរិក៖ ពេលនេះអតីតភរិយា Brad Pitt បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនៅ ពេលដែលនាងនិយាយថាចង់ធ្វើការជាមួយអតីតស្វាមីឡើងវិញក្នុងឧស្សាហកម្មភាពយន្តដែលគេរង់ចាំមើលថាតើរងើកស្នេហ៍ចាស់អាចនឹងកម្រើកឡើងវិញឬយ៉ាងណា។
អតីតប្តីប្រពន្ធតារាហូលីវូតទាំងពីរបានបែកបាក់គ្នាអស់រយៈពេល១២ឆ្នាំហើយរហូតដល់ Brad Pitt ងាកមកសាងគ្រួសារជាមួយ Angelina Jolie តែមិនស្មាន ថាពួកគេក៏បែកបាក់គ្នាទៀតបន្ទាប់ពីមានកូន៦នាក់ទៅហើយ ។
ថ្មីៗនេះ Jennifer Aniston បានជួបជជែកជាមួយអតីតស្វាមី Brad Pitt ដើម្បីសហការគ្នាផលិតខ្សែភាពយន្តតែទំនាក់ទំនងនេះត្រូវបានគេមើលឃើញថាទើបនឹងចាប់ផ្តើមឡើងវិញពេលដែលតារាប្រុសរូបនេះលែងលះជាមួយ Angelina កាលពីឆ្នាំមុន។
ពេលដែលបែកបាក់ជាមួយ Brad Pitt តារាស្រី Jennifer ក៏បានងាកសាងជីវិតជាមួយ Justin Theroux ស្វាមីក្រោយរបស់នាង ដូច្នេះគ្មានចំងល់ទេថានាងនឹងផ្សះផ្សាគ្នាជាមួយ Brad វិញទេ ដោយអ្នកទាំងពីគ្រាន់តែងាកចាប់ដៃគ្នាធ្វើការប៉ុណ្ណោះ ប៉ុន្តែអ្នកខ្លះនិយាយថា អតីតភរិយារបស់ Brad ហាក់ដូចជាចង់ត្រូវរ៉ូវគ្នាជាមួយលោកវិញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង