CamNews

ព័ត៌មានជាតិ 

សាលារាជធានីភ្នំពេញ៖ «បុណ្យ​ចូល​ឆ្នាំ​ចិន ហាម​ដាច់​ខាត​មិន​ឲ្យ​ដុត​ផាវ បាញ់​កាំ​ជ្រួច លេង​ល្បែង​ស៊ី

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសេចក្តីជូនដំណឹងមួយ ស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន រៀតណាមដែលនឹងត្រូវចូលមកដល់ នៅថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងនេះ សាលារាជធានីភ្នំពេញ ហាមដាច់ខាត៖

១-មិនឲ្យមានការដុតផាវ បាញ់កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ។
២-មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង។
៣-រាល់ការហែក្បូនផ្សេងៗ ទាំងបែបសាសនា និងប្រពៃណីដែលគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង ទាំងស្រុង៖


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh