CamNews

ភាពយន្ត 

គូស្នេហ៍​​ដ៏​មាន​ប្រជាប្រិយភាព​​​ក្នុង​រឿង​ « Descandants of the Sun» នឹង​ចាប់ដៃគូ​គ្នា

កំសាន្ត ៖ លោក Jin Goo និង​កញ្ញា Kim Ji Won ដែល​សម្តែង​ជា​តួ Dae Young និង Myung Ju ក្នុង​រឿង Descendants of the Sun កំពុង​ចាប់​ដៃ​គូ​គ្នា​ ក្នុង​រឿង​ភាគ​ថ្មី ក្រោម​ចំណងជើង​ថា «​Mr. Sunshine»។

 

រឿង «​Mr. Sunshine» ត្រូវ​បាន​សរសេរ​ដោយ​ អ្នក​នាង Kim Eun Sook ដែល​ជា​អ្នក​សរសេរ​រឿង​ភាគល្បីៗ ដូចជា​ ​ Descendants of the Sun, Goblin និង​រឿង​ជា​ច្រើន​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ សាច់​រឿង​លម្អិត​របស់​រឿង «​Mr. Sunshine» មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឡើយ ប៉ុន្តែ លោក Jin Goo និង​កញ្ញា Kim Ji Won នឹង​មាន​វត្តមាន​ក្នុង​រឿង​ភាគ​នោះ។


ការ​ចូល​រួម​របស់​តួ​ទាំង​ពីរ ក្នុងរឿង «​Mr. Sunshine» កំពុ​ង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ច្រើន​ ហើយ​អ្នក​ដឹកនាំ​រឿង​គឺ​លោក Lee Eung Bok ដែល​ធ្លាប់​ដឹកនាំ​រឿង Goblin និង Descendants of the Sun។

រឿង «​Mr. Sunshine» ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ជា​រឿងភាគ​​ដែល​ល្បី និង​កក្រើក​ សម្រាប់​អ្នក​ទស្សនា​ជាតិ​ និង​អន្តរជាតិ ៕



ប្រភព៖ Koreanboo


Tags: Jin Goo Kim Ji Won Seoul South Korea Kpop