ភ្នំពេញ៖ តារាសម្តែង និង ម៉ូឌែលវ័យក្មេងកញ្ញា សោភ័ណ្ឌ លីនដា ក្រោយពីផ្តាច់ចំណងស្នេហ៍ ជាមួយ តារាសម្តែងប្រុសរូបសង្ហាលោក អេឡិច ហ្សូរ៉ា មិនទាន់បានប៉ុន្មានខែផង កាលពីថ្មីៗកន្លងមកនេះ ក៏បានលេចធ្លាយដំណឹងស្នេហ៍ថ្មីមកថា ពេលនេះនាងបាននឹងកំពុង ឱបប្រុសស្នេហ៍ថ្មី បញ្ឈឺចិត្តបុរស កម្សត់ ស្នេហ៍ អេឡិច ហ្សូរ៉ា យ៉ាងព្រងើយ ។
ប្រាប់គេហទំព័រ Looking TODAY ឱ្យដឹងតាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៤ នេះតារាសម្តែងស្រី ទើបលេចឈ្មោះល្បីរើបៗកញ្ញា សោភ័ណ្ឌ លីនដា បាននិយាយដោយគ្មានការ លាក់លៀមថា សម្រាប់អាជីពសិល្បៈរបស់នាង រាល់ថ្ងៃនេះគឺដំណើរការទៅមុខល្អណាស់។ ចំណែក ឯរឿងស្នេហាវិញ ក៏មានភាពល្អុកល្អើន ជាមួយគ្នានឹងគូស្នេហ៍ថ្មីផងដែរ។
តារាសម្តែងកញ្ញា លីនដា បាននិយាយថា ចាស់..បង! ឥឡូវខ្ញុំនឹងគាត់ស្រលាញ់គ្នាណាស់ព្រោះគាត់ ល្អជាងបង អេឡិចហ្សូរ៉ា ….។ គាត់មានពេលទំនេរច្រើន សម្រាប់ទៅណាមកណាជាមួយខ្ញុំ ហើយខ្ញុំ និង គាត់គឺស្រលាញ់គ្នាខ្លាំងណាស់។
តារាសម្តែងមានដើមកំណើត មកពីខេត្តព្រៃវែង កញ្ញា សោភ័ណ្ឌ លីនដា បានបញ្ជាក់ឱ្យដឹងថា បុរសជា គូស្នេហ៍ថ្មីរបស់នាងម្នាក់នោះមានឈ្មោះ មករ៉ា គេគឺជា director នៅផលិតកម្មសាន់ដេហើយ មាន អា យុ ទើបតែ២៥ឆ្នាំ។ នាង និង បុរសជាម្ចាស់បេះដូងថ្មោងថ្មីខាងលើនេះ ស្រលាញ់គ្នាបានរយៈ ពេល ជាង ៣ ខែមកហើយ។ ប៉ុន្តែសម្រាប់គម្រោងរៀបចំពិធីភ្ជាប់ពាក្យគូរស្នេហ៍ អ្នកទាំងពីរមិនទាន់គិតនៅឡើយទេ។
មុននេះគេបានដឹងថា តារាសម្តែងសាច់សវ័យក្មេងកញ្ញា សោភ័ណ្ឌ លីនដា ក្រោយពេលប្រកាសឱ្យ សាធារណៈជនដឹងពីការផ្តាច់ចំណងស្នេហ៍ជាមួយលោក អេឡិច ហ្សូរ៉ា មិនទាន់បានមួយ ដង្ហើមចង្រិ តផង ស្រាប់តែនាងបង្ហោះរូបភាព ឱបកៀកកើយ ជាមួយប្រុសផ្សេង នៅលើ Account Facebook រប ស់ នាងយ៉ាងព្រងើយ ។ ប៉ុន្តែកាលនោះគេពុំបានដឹងច្បាស់ទេថា តើបុរសម្នាក់នោះត្រូវជាម៉េច ជាមួយ តារា ស្រីរូបនេះ? ទើបតែពេលឥឡូវ នាងក៏បានទម្លាយឱ្យដឹងថា បុរសម្នាក់នោះគឺជាម្ចាស់ ចិត្តថ្មី របស់ ខ្លួន ដោយបើកចំហ។
ស្ថិតក្នុងវ័យ២០ ឆ្នាំ ជាតារាសម្តែង និងតារាបង្ហាញម៉ូដ ទើបដុះចេញពន្លក នៅលើវិស័យសិល្បៈកញ្ញា សោភ័ណ្ឌ លីនដា ក្រោយពីបានឈានជើងចូលប្រឡូក អស់រយៈពេលជិតមួយឆ្នាំមក ឃើញថាប្រជា ប្រិយភាព និងការគាំទ្រ ចាប់ផ្តើមមានសន្ទុះក្នុងកើនឡើង ទៅមុខជាគួរឱ្យគត់សម្គាល់៕