CamNews

ព័ត៌មានជាតិ 

បង្ក្រាបកន្លែង ភ្នាល់បាល់ និងកន្ទុយលេខ ៣កន្លែង ឃាត់ខ្លួនថៅកែ ៤នាក់ នៅក្រុងក្រចេះ

ក្រចេះ៖  កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងក្រចេះ សហការជាមួយអាជ្ញាធរ
ចុះបង្ក្រាបទីតាំងបើក លេងល្បែងស៊ីសងភ្នាល់បាល់ និងកន្ទុយលេខ៣កន្លែង នៅផ្សារក្រចេះ
សង្កាត់-ក្រុងក្រចេះ ឃាត់ខ្លួនថៅកែ ៤នាក់ នៅព្រឹកថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៣។

ប្រតិបត្តិការចុះបង្រ្កាបទីតាំងល្បែងដុះស្លែរនេះ ដឹកនាំពី លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង
សាលាដំបូងខេត្តក្រចេះ និងចូលរួមដោយលោក ហង្ស ចាន់ឌី អភិបាលក្រុងក្រចេះ។

ការឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែងស៊ីសងទាំងបីកន្លែងខាងលើនេះ សមត្ថកិច្ច បានឃាត់
ខ្លួនថៅកែចំនួន ០៤ នាក់ និងរឹបអូសបានវត្ថុតាំងរួមមានម៉ូតូ ២គ្រឿង ថវិការចំនួន ៥០០
ដុល្លារ ប្រាក់រៀល ជិត៥លានរៀល ទូរទស្សន៍ ៣គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង កំព្យុទ័រ១
គ្រឿង ម៉ាស៊ីននហ្វេក ៣គ្រឿង តុដែក ២ និងឯកសាចាក់បាល់ កន្ទុយ លេខមួយចំនួនធំទៀត។

សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងក្រចេះ បានឲ្យដឹងថា ថៅកែទាំងបួននាក់ ដែលសមត្ថកិច្ច
ឃាត់ខ្លួនបាន រួម មានឈ្មោះ តូ គឹមអូន ភេទប្រុស អាយុ ៥១ឆ្នាំ, ឈ្មោះ តូ សុផានិត ភេទស្រី
អាយុ២៦ ដែលមានបើកភ្នាល់បាល់ ចាក់ប្រដាល់ និងធ្វើមេកន្ទុយលេខ ក្នុងហាងកាហ្វេរមួយ
កន្លែង យីហោឈ្មោះ (រំដួលកាំពី) នៅភូមិក្រចេះ សង្កាត់ /ក្រុងក្រចេះ, ឈ្មោះ ស្រី តាក់ អាយុ
៣៣ឆ្នាំ នៅភូមិត្រពាំងព្រីង សង្កាត់/ក្រុងក្រចេះ និងថៅកែធំម្នាក់ទៀត ឈ្មោះ គង់ ស្រេង ភេទ
ប្រុស អាយុ ៥៨ឆ្នាំ នៅភូមិក្រចេះ សង្កាត់/ក្រុងក្រចេះ។

វត្តុតាំងទាំងអស់ រួមនិងថៅកែ បួននាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅអធិការដ្ឋាននគរបាលក្រុង
ដើម្បីធ្វើការសាក សួរ និងចាត់វិធានការបន្តរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News