CamNews

ភាពយន្ត 

Vin Diesel តួក្នុងរឿង Fast & Furious បង្ហើបពីតួអង្គសំដែង ក្នុងរឿងថ្មីរបស់ Marvel

កាលពីថ្មីៗនេះ រូបភាពមួយត្រូវបាន បង្ហោះចូលទៅក្នុង គណនី Facebook របស់តារាសំដែង
Vin Diesel ដែលរូបមួយនោះ ធ្វើអោយទស្សនិកជន ដឹងតួអង្គនិងរឿងថ្មី ដែលគាត់នឹងសំដែង​។



រូបដែលគណនី Facebook របស់ Vin Diesel បានបង្ហោះនោះគឺជារូប បិសាចចំលែកមួយ របស់
ផលិតកម្ម Marvel ដែលមានឈ្មោះថា Groot ។ Groot គឺជាបិសាចដើមឈើ ដែលមានជំនាញ
ក្នុងការចាប់មនុស្ស ហើយយកទៅស្រាវជ្រាវ ។ Vin Diesel នឹងមានមុខនៅក្នុងរឿងថ្មីរបស់ផលិត
កម្ម Marvel ដែលមានឈ្មោះថា " Guardian Of the Galaxy " ហើយប្រហែលជា Vin Diesel
គឺជាអ្នកបញ្ចូលសំលេង អោយតួបិសាច Groot នេះ ។ ទោះជាយ៉ាងនេះក្តី ទស្សនិកជនជាច្រើន
បានសំដែងភាពសោកស្តាយថា បើសិនជា Vin Diesel បានត្រឹមបញ្ចូលសំលេង នោះវាពិតជា
គួអោយសោកស្តាយណាស់ ។



ដូចដែលទស្សនិកជនបានដឹងហើយថា កាលពីថ្មីៗកន្លងទៅមុននេះបន្តិច Vin Diesel ត្រូវបាន
គេប៉ាន់ស្មានថា នឹងចូលរួមក្នុងការថតរឿង The Avengers : Age of ULTRON ដើរជាតួ Vision
ដោយសារតែថតរូប ជាមួយនិង Poster របស់ Avengers ។ តែក្រោយមកអ្នកដឹកនាំរឿងលោក
Josh Whedon បាននិយាយថាតួ Vision នឹងមិនមាននៅក្នុងរឿង The Avengers ឡើយ ៕


ដោយ ៖ លីលី
ប្រភព ៖ facebook,k14 


Tags: movie the avengers vin diesel movie star hollywood marvel guardin of the galaxy