បាំរាំង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃ ៣ ធ្នូម្សិល
មិញនេះថា បុរសពីរនាក់ត្រូវបានក្រុមតម្រួតគយ នៃប្រទេសបារាំងធ្វើការចាប់ខ្លួន ខណៈ
ដែលបុរសទាំងពីរនាក់នោះ បានដាក់លុយក្រោមកៅអី រថយន្ដចំនួន ១.៨ លានអឺរ៉ូ ហើយ
ឆ្លងកាត់ពីប្រទេសមួយទៅ ប្រទេសមួយ។
តាមការអោយដឹងពីក្រុមគយ នៃប្រទេសបារាំងបានអោយដឹងថា រថយន្ដ Audi A6 ដែល
ផ្ទុកលុយអឺរ៉ូជាច្រើនបែបនេះ ត្រូវបានឃាត់ខ្លួនតាំងពីដើមខែមុនមកម្លេះ ពោលគឺនៅតាម
ដងផ្លូវ Schwindratzheim នៃប្រទេសបារាំង ប៉ុន្ដែគេទើបតែបើកការស្រាវជ្រាវ និងចុះ
ផ្សាយជាអត្ថបទក្នុងដើមខែធ្នូនេះ។
លោក Marc Steine ប្រធានការិយាល័យតម្រួតគយ ក្នុងប្រទេសបារាំង បាននិយាយថា
ទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសដែលជាជនជាតិចិនពីរនាក់ រស់ក្នុងប្រទេសប៉រទុយហ្គាល់
ដៃលបានដឹកលុយចូលទៅកាន់ប្រទេសបារាំងនេះ មិនត្រូវបានបញ្ចេញឈ្មោះទេ។
តាមការសាកសួរពីតុលាការ៖ ជនសង្ស័យបាននិយាយថា គេដឹកលុយច្រើនបែបនេះ គឺក្នុង
គោលបំណងសម្រាប់ការកម្សាន្ដ និងបន្ដទៅព្យាបាលជម្ងឺ នៅឯប្រទេសអូស្រ្ដាលីប៉ុណ្ណោះ។
ដោយ៖ រក្សា
ប្រភព៖ dailymail