CamNews

តារា 

Psy ក្លែងក្លាយនៅមហោស្រពភាពយន្ត Cannes គ្មានអ្នកណាដឹងមួយ

ថ្មីៗនេះក្នុងកម្មវិធី មហោស្រពភាពយន្ត Cannes Film Festival នៅបារាំង គេបានប្រទះឃើញ
ផ្សាយចូលរួមបង្ហាញខ្លួន ដោយមានអង្គរក្ស ៣ នាក់អមផងដែរ ។



តាមពិតទៅ Psy នោះគឹក្លែងក្លាយទេ ហើយអ្វីដែលគួរអោយឆ្ងល់នោះ គឺគ្មានអ្នកណាម្នាក់ដឹង
សោះ រហូតទាល់តែចប់កម្មវិធី ។ គេចាប់ផ្តើមដឹងការពិត ពេលដែលផ្សាយបានប្រាប់ថា រូបគេ
មិនបានចូលរួមក្នុងកម្មវិធីនៅបារាំងទេ ព្រោះថ្ងៃនោះ Psy ជាប់រវល់នៅកម្មវិធី Billboard Music
Awards 2013 នៅអាមេរិច ។ បន្ទាប់ពីកិច្ចសំភាសន៍រួចមក ទើបធ្វើអោយមានការភ្ញាក់ផ្អើលថា
Psy ដែលបានទៅជួប និង ថតរូប ចូលរួមកម្មជប់លៀង ជាច្រើននៅ Cannes នោះគឺក្លែងក្លាយ
ទេ ហើយគេសរសើរថា បុរសម្នាក់នោះមិនដឹងមកពីណាទេ ពិតជាពួកែសំដែងមែន ចេះទប់
អារម្មណ៍ បានពេញមួយកម្មវិធីដោយគ្មានអ្នកណាដឹងសោះ ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: psy kpop star