ក្មេងប្រុសម្នាក់ បានរកឃើញឆ្អឹងខ្ចីមួយនៅក្នុងសាំងវិច បន្ទាប់ពីគេបានញុំាសំាងវិច
មួយដែលមានរស់ជាតិសាច់គោ។ Ryan Hart បាននិយាយថា ខ្ញុំបានញុំាសាំងវិច
មួយដុំ កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលខ្ញុំខាំទៅប៉ះវត្ថុរឹងមួយ ហើយខ្ងុំញុំាទៅ
មានរស់ជាតិដូចជ័រកៅស៊ូ បន្ទាប់មកខ្ញុំបានស្តោះវាចេញ។ ខ្ញុំសាកល្បងរស់ជាតិរបស់
វា មានរស់ជាតិដូចជាម្រាមដៃ ដែលមានសាច់នៅពីលើ។ ពិតណាស់វាជា ម្រាមដៃ
បុគ្គលិកធ្វើការនៅក្នុងហាងនោះពិតប្រាកដមែន។ ក្មេងប្រុសHart អាយុ១៤ឆ្នាំ បាន
ប្រាប់ប្រជាពលរដ្ឋនៅតំបន់នោះកាលពីថ្ងៃពុធថា ខ្ញុំបានក្អួត ដោយសារតែ វាមានរស់
ជាតិស្អុយអាក្រក់ខ្លាំងណាស់។ បុគ្គលិកទីនោះបានបញ្ជាក់ថា នាងកាត់ម្រាមដៃរបស់
នាងដាក់លើកន្លងចំអិចសាច់មួយ និង បានចេញពីកន្លែងធ្វើការយ៉ាងប្រញាប់ដោយ
មិនបានប្រាប់នរណាម្នាក់ឲ្យដឹង។ លោក John Gray អ្នកនាំពាក្យមកពី Atlanta
based Arby's បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ សុំទោសអ្វី
ដែលគាត់បានវិន័យខុស។ គាត់បន្តថា Arby's កំពុងតែធ្វើការអង្កេត ប៉ុន្តែគាត់បាន
ផ្តាច់ជ្ញាថា ហាងJackson នឹងបិទទ្វាក្នុងពេលឆាប់ៗនេះ នៅពេលដែលគេរកឃើញ
ការពិត។ បុគ្គលិករងគ្រោះត្រូវបានព្យាបាលនៅក្នុងមន្ទីពេទ្យមួយកន្លែង។ ម្តាយរបស់
Ryan លោកស្រី Vail និយាយថា វាពិតជាមិនគួរឲ្យជឿសោះ! នាង និង មិត្តភក្តិរបស់
នាង Joe Wheaton បាននាំRyan និងប្អូនប្រុសអាយុ១១ឆ្នាំរបស់គេ ទៅកន្លែងប៉ូលីស
និងប្រាប់ថាកូនប្រុសរបស់នាង និយាយលេងសើចទេ នៅពេលដែលកូនប្រុសរបស់
គាត់និយាយថា គេបានរកឃើញម្រាមដៃនៅក្នុងសាំងវិច។
តើនរណាម្នាក់ដែលបាត់ម្រាមដៃ ហើយនៅបន្តការលក់អាហារនៅក្នុងហាងទៀត?
ខ្ញុំមិនជឿទេ លោកស្រីVail បន្តទៀតថា នាងបានទូរស័ព្ទ ទៅ៩៩១ និង និយាយជា
មួយប៉ូលីសនៅមន្ទីរពេទ្យមួយ ដែលកូនរបស់គាត់កំពុងសំរាកព្យាបាល។
ដោយៈ វណ្ណៈ
ប្រភពៈ gazette