CamNews

តារា 

ប៉ែន សុផានី សាក់​អក្សរ​បង្ហាញ​​ពី​ក្តី​ស្រឡាញ់ ឪពុកម្តាយ​ជា​អមតៈ នៅ​លើ​ខ្នង

ភ្នំពេញៈ ជាទូទៅសម្រាប់កូនគ្រប់ៗរូប គឺតែងតែមានក្តីស្រឡាញ់ និងការដឹងគុណ ទៅលើឪពុកម្តាយដូចៗគ្នា មិនថាអ្នក សិល្បៈ ឬក៏អ្នកក្រៅរង្វង់សិល្បៈទេ ។ ជានិច្ចកាលកូនៗគ្រប់រូប តែងតែបង្ហាញក្តីស្រឡាញ់ ទៅដល់អ្នកមានគុណផ្សេងៗពីគ្នា ជាក់ស្តែងដូចជា អ្នកនាង ប៉ែន សុផានី ហេតុតែចង់បង្ហាញ ការស្រឡាញ់ ដល់ឪពុកម្តាយនាង បានសាក់ពាក្យពេចន៍ ស្តែងឲ្យឃើញពីទំហំចិត្ត នៅខាងក្រោមកញ្ចឹង-ក របស់នាង ។

ពាក្យដែលតារាសម្តែង ចាស់វស្សា ប៉ែន សុផានី សាក់នៅខាងក្រោមកញ្ចឹង-ក នោះ នាងបាន សរសេរជាភាសាខ្មែរថា “ ប៉ាម៉ាក់ ជាកែវភ្នែកកូនឋិត ក្នុងបេះដូងកូនជាអមតៈ” ខុសប្លែកពី តារាប្រុសស្រីដទៃ ដែលកន្លងមកធ្លាប់តែ បង្ហាញស្នាមសាក់នៅលើដងខ្លួន ជាមួយ រូបផ្កា រូបខ្លា នាគ ឬក៏សរសេរឈ្មោះខ្លួនឯង មិនដែលបានឃើញ តារាណាយកពាក្យសម្តីស្តែង ពីក្តី ស្រឡាញ់ចំពោះឪពុកម្តាយ មកសាក់នៅលើខ្លួនឡើយ ។

ចង់ដឹងថារូបសាក់នោះ មានភាពស្រស់ស្អាត និងបង្កប់អត្ថន័យកម្រិតណា ហើយមានយុវវ័យ ណាខ្លះចង់យកធ្វើជាគំរូនោះ មានតែទៅទស្សនា ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news