CamNews

តារា 

សេង សូណា ភាពសិចស៊ីមានតាំងពីតូច តែមិនថ្លើមធំដល់ថ្នាក់ ថតរឿងសិចទេ..!

ភ្នំពេញៈ តារាស្រីសម្បូរសាច់ដើមទ្រូង ទ្រលុកទ្រលន់ កញ្ញា សេង សូណា បានសារភាព ឲ្យដឹងថា សម្រាប់នាងមិនដែលគិតថា ចង់យកភាពសិចស៊ី មកជ្រោងប្រជាប្រិយភាព ឲ្យលេចធ្លោមានឈ្មោះ បោះសំឡេងទេ តាមពិតទៅភាពសិចស៊ីនេះ នាងចូលចិត្ត តាំងពីតូចមកម៉្លេះ តែមិនដល់ថ្នាក់ថ្លើមធំ ថតរឿងសិចចែកចាយ ជាសាធារណៈ ដូចព័ត៌មានធ្លាប់លេចឮកន្លងមកនោះទេ ។


ការថ្លែងបកស្រាយបែបនេះ កញ្ញា សេង សូណា បានប្រាប់ដោយផ្ទាល់ នៅ ក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់ស្ថានីយវិទ្យុដើមអម្ពិល FM 93.75 មេហ្គាហឺត កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅនេះថា នាងធ្លាប់មានបំណងយូរហើយ ក្នុងការចេញមុខបកស្រាយ ដោយផ្ទាល់នៅក្នុងកម្មវិធីនេះ ដោយសារតែនាង មិនចង់ឲ្យមានការយល់ច្រឡំ ព្រោះថាកន្លងមកធ្លាប់ មានបណ្តាញសារព័ត៌មាន ចុះផ្សាយពីនាងថា ជាតារាសិចស៊ីភ្លេចប្រពៃណី និងត្រៀមខ្លួនថត រឿងមិនល្អ (រឿងសិច) ជាដើម។ ឆ្លៀតក្នុងឱកាសនេះ នាងក៏សុំច្រានចោលព័ត៌មាន ទាំងអស់ បើទោះជានាងចូលចិត្តស្លៀកពាក់ បែបនារីស៊ីវិល័យ ក៏ពិតមែន តែនាងមិនដែលភ្លេចប្រពៃណី ផូរផង់របស់ខ្មែរម្តងណាឡើយ ។

តារាស្រីល្បីឈ្មោះខាងចិត្តល្អ ចូលចិត្តបញ្ចេញសាច់លើក្រោម កញ្ញា សេង សូណា បានប្រាប់ ឲ្យដឹងទៀតថា “ជីវិតខ្ញុំ គឺចូលចិត្តសិចស៊ី តាំងពីកំណើត តែការសិចស៊ីនោះ គឺមានកំណត់ថា ពេលណាត្រូវសិចស៊ី និងពេលណាមិនត្រូវសិចស៊ី ហើយសម្រាប់ការស្លៀកពាក់បញ្ចេញ សាច់លើក្រោមនោះ គឺខ្ញុំគ្រាន់តែចេញតិចតួច បែបឲ្យគេចាប់អារម្មណ៍ ចង់មើលតែប៉ុណ្ណោះ តែមិនហួសហេតុពេកទេ ” ។

តារារូបនេះបានប្រាប់ ឲ្យដឹងបន្ថែមទៀតថា ការសិចស៊ី មិនមែនមានតែនាងទេ តារាស្រីដទៃក៏ គេមានដែរគ្រាន់តែ ការស្លៀកពាក់នោះ មានដែនកំណត់ ។ “ខ្ញុំទទួលស្គាល់ថា ខ្ញុំចូលចិត្តស្លៀកពាក់ បញ្ចេញល្វែងលើខ្លះៗមែន តែមិនមែនមានន័យថា ខ្ញុំ ភ្លេចកំណើត ដល់ថ្នាក់ត្រូវថត រឿងសិចទេ ។ ចំពោះរឿងនេះ ខ្ញុំច្រានចោលទាំងស្រុង ព្រោះថាខ្ញុំជាសិល្បករខ្មែរ មិនអាចឈាន ដល់ការថតរឿងបែបនេះទេ។ ខ្ញុំក៏ជាខ្មែរត្រូវចេះរក្សា កិត្តិយសខ្មែរ គ្នាឯង មិនហ៊ានថ្លើមធំពាសមេឃ ដូចពាក្យចាស់ពោលថា "ត្រីមួយកន្ត្រក់ស្អុយមួយ ស្អុយទាំងអស់" អ៊ីចឹងហើយ ធ្វើអីត្រូវគិតមុន ” នេះជាការបញ្ជាក់បន្ថែម របស់សេង សូណា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news