CamNews

តារា 

ហ្វីហ្វី ឆេះដុំ​ភ្លើង​ពេល​បណ្ដាញ​ព័ត៌មាន ចុះផ្សាយ​រឿង​មិន​ល្អ អត់​សម្ភាសន៍

ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយ ដោយដាក់ចំណងជើងថា "ហ្វីហ្វី បណ្ដើរប្រុសខ្មែរ កាត់ចិន វ័យជាង៤០ឆ្នាំ ចូលណាហ្គាវើល..! តែនាងថា អត់មានអីអីទេ..! " កាលពីថ្ងៃទី០៥ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ស្រាប់តែតារាសម្តែងសិចស៊ីកញ្ញា ហ្វីហ្វី បានទូរស័ព្ទមក LookingTODAY ភ្លាម ដោយនាងបាននិយាយ ដោយហួសចិត្តថា នាងឃើញគេហទំព័រ និងការសែតក្នុងស្រុកមួយ បានចុះផ្សាយរឿងអាក្រក់ៗពីនាង ដោយដាក់ចំណងជើងថា នាង បណ្តើរប្រុសចូលណាហ្គាវើល ស្រដៀងនឹងគេហទំព័រ LookingTODAY អ៊ីចឹងដែរ តែមិនបានសម្ភាសន៍ ឬសួរនាំពីនាងអ្វីបន្តិចសោះឡើយ។

ហ្វីហ្វី បាននិយាយទាំងកំហឹង ក្ដៅចុងច្រមុះថា “ខាងការសែតណាទេបង...ខ្ញុំឃើញសរសេររឿង មិនល្អពីខ្ញុំ ដោយមិនបានសម្ភាសន៍បន្តិច ហើយបើសម្ភាសន៍ខ្ញុំ ក៏ខ្ញុំអស់ចិត្តដែរ តែនេះមិនបានសម្ភាសន៍ខ្ញុំសោះ ហើយបានសរសេរថាខ្ញុំហ្នឹង.. បណ្តើរប្រុសចូលណាហ្គាទៀត ខ្ញុំហួសចិត្តតែម្ដង..” ។

តារាសម្តែងសាច់សខ្ចី ដើមទ្រូងមូលក្បំ ត្រគៀកសាយ រូបនេះ បានបន្ថែមថា នាងជិតឡើង Concert ធំផង ស្រាប់តែមានរឿង បែបនេះ ហាក់បីដូចចង់ជាន់នាងពន្លិចអ៊ីចឹង..! ។ តែយ៉ាងណា កញ្ញា ហ្វីហ្វី ក៏បានស្នើទៅដល់ខាងសារព័ត៌មាន មួយចំនួនថា សុំមេត្តាសម្ភាសន៍នាងផង មុននឹងចេញព័ត៌មាន ព្រោះរឿងខ្លះ វាមិនមែនជារឿងល្អ សម្រាប់នាង ហើយក៏អាចប៉ះពាល់ ដល់ការងារសិល្បៈ ដែលជាឆ្នាំងបាយ របស់នាងដែរ ។

គួរបញ្ជាក់ថា បន្ទាប់ពីគេហទំព័រ LookingTODAY ចុះផ្សាយពីរឿងស្រីស្រស់ ហ្វីហ្វី ក៏មានបណ្តាញសារព័ត៌មាន មួយចំនួនសរសេរព័ត៌មានស្រដៀង នឹងគេហទំព័រ LookingTODAY ដោយគេហទំព័រ និងការសែតនោះ មិនបានសម្ភាសន៍នាងបន្តិចឡើយ ជាហេតុធ្វើឲ្យតារាសម្តែង សាច់សរូបនេះ ក្តៅស្លឹត្រចៀក ឆេះដុំតែម្តង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: fifi entertainment khmer super star actress ហ្វីហ្វី