CamNews

តារា 

ក្រុមរថយន្ដយោធាទួគី ត្រូវវាយប្រហារ ទាហាន ៨០នាក់បានស្លាប់

កាលពីថ្ងៃទី ១៨កញ្ញា ក្រុមប្រដាប់អាវុធរបស់បក្សពលករជនជាតិឃើត (PKK) បានវាយ
ប្រហារទៅលើក្រុមរថយន្ដយោធាទួគី បណ្ដាលអោយទាហាន យ៉ាងតិច ១០នាក់ស្លាប់ និង
៧០នាក់រងរបួស។

PKK បានអោយដឹងថា ការវាយប្រហារនេះគឺដើម្បីសងសឹកចំពោះសកម្មភាពបង្ក្រាបរបស់
កងទ័ពរដ្ឋភិបាលកាលពីមុននេះ។

គួររំលឹកថា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧កញ្ញា កងទ័ពរបស់ទួគី បានសម្លាប់សមាជិករបស់ PKK
ចំនួន ៣២នាក់ ក្នុងការបង្ដ្រាបមួយនៅខេត្ត Hakkari ភាគខាងត្បូងទួគី។ កងកម្លាំងទួគីបាន
អោយដឹងថា ខ្លួនបានកំចាត់សមាជិករបស់ PKK ចំនួន ៣៣០នាក់ នៅក្នុងបេសកកម្មចំនួន
៩៧៤ លើកកន្លងមក ដែលត្រូវបានធ្វើឡើងតាំងពីខែកុម្ភៈ មកទល់នឹងខែសីហា។

សូមបញ្ជាក់ថា ឆ្នាំ ១៩៨៤ ក្រុម PKK បានបង្កើតអោយមានការប្រយុទ្ធមួយដើម្បីផ្ដាច់ខ្លួនជា
រដ្ឋរបស់ជនជាតិ ឃើត នៅទួគីខាងត្បូង។ ចាប់ពីពេលនោះមក មនុស្សជាង ៤០,០០០នាក់
ត្រូវបានសម្លាប់ ក្នុងការប្រយុទ្ធដែលទាក់ទឹននឹងក្រុមនេះ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: news Turkish ទួគី