CamNews

តារា 

Step និយាយអ្វីខ្លះចំពោះរូបថតរបស់ខ្លួន កាលពីអាយុ១៧ឆ្នាំ និងជារូបដែលជួប ពេជ្រ សោភា ជាលើកដំបូង?

ព័ត៌មានកំសាន្ត ៖ លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយ កំពូលតារាចម្រៀងដែលល្បីឈ្មោះនិងមានអ្នកគាំទ្រមិនតិចទេ ទាំងក្នុងនិងក្រៅប្រទេស គឺ អ្នកនាង ពេជ្រ សោភា ហើយពេលនេះ ម្ចាស់បទ "មិត្ត១០០ឆ្នាំ" រូបនេះ ត្រូវបានចាប់ដៃគូជាមួយនិង លោក Step ។ 

តារាចម្រៀងរូបស្រស់សង្ហាដែលតែងតែបម្រើអារម្មណ៍ទស្សនិកជនជាមួយនឹងបទចម្រៀងពីរោះៗជាមួយនឹងក្បាច់រាំពិសេសគឺ លោក Step កាលពីថ្ងៃទី​ ២០ ខែមីនា ម្សិលមិញនេះ បានបង្ហោះរូបថតជាមួយនិង អ្នកនាង ពេជ្រ សោភា កាលពីរូបលោកនៅអាយុ ១៧ ហើយក៏ជាលើកដំបូងដែលលោកបានជួបអ្នកនាង ពេជ្រ សោភា ផងដែរ ។ 

នៅក្នុងនោះផងដែរ លោក Step បានភ្ជាប់ចំណងជើងដែលរូបថតរបស់លោកបានបង្ហោះដោយលើកឡើងថា "រូបភាពស្គាល់ចែដំបូង តាំងពីកុមារា 17 ឆ្នាំ រហូតដល់ពេញកំលោះស្អាតដូចរាល់ថ្ងៃ 😂😂😂" ។ ដោយយោងតាមការបង្ហោះនេះបញ្ជាក់ថា លោក Step ស្រលាញ់និងគាំទ្រអ្នកនាង ពេជ្រ សោភា ទាំងពីលោកមិនទាន់ចូលសិល្បៈមកម្ល៉េះ  ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Pich sophea Step