ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះទាក់ទងនឹងរឿងដែលប្រធានវិទ្យុ ABC លោកអាចារ្យអេ បានលើកឡើងថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ថាជាមនុស្សស្រែ ពេលនេះកំពុងតែបានធ្វើឲ្យកក្រើកដល់មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិសេសអ្នកគាំទ្ររបស់លោកព្រាប សុវត្ថិផ្ទាល់ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ។
បើយោងតាមការបង្ហោះផ្អើលពេញបណ្តាញសង្គមបានឲ្យដឹងថា ទន្ទឹមនេះដែរ តារាសម្តែងជើងចាស់ដ៏ល្បីល្បាញប្រចាំនៅក្នុងសង្គមសិល្បៈខ្មែរយើង លោក ទេព រិនដារ៉ូ ក៏បានព្រលយពាក្យមួយម៉ាត់យ៉ាងខ្លីនៅក្នុងឃ្លីបវីដេអូមួយថា "ដៀលគេសុទ្ធអ្នកស្រែ ដល់មុខខ្លួនឯងដូចខ្មោច"។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏នៅក្នុងវីដេអូខ្លីនោះ តារាសម្តែងភាពយន្តដ៏ល្បីល្បាញប្រចាំ លោក ទេព រិនដារ៉ូ ក៏មិនបាននិយាយបញ្ចេញដល់ឈ្មោះរបស់លោកអាចារ្យអេចំៗដែរ ។ នៅចាំអីទៀត ទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕
ដោយ ៖ គន្ធា