(បរទេស)៖ បុរសម្នាក់ប្រែជាខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលប្រពន្ធប្រាប់ថា កូនប្រុសអាយុ៤ឆ្នាំរបស់នាងគឺមិនមែនជាកូនរបស់គាត់ ទីបំផុតបុរសចិត្តឃោរឃៅរូបនេះបានសម្លាប់ក្មេងប្រុសរួចថែមទាំងយកបំណែកសពទៅបោះឲ្យឆ្កែស៊ីទៀតផង។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅ Reunion ជនសង្ស័យមានអាយុ៤០ឆ្នាំឈ្មោះ Jean-Charles Artaban ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៣ឆ្នាំក្រោយ ពីជាប់ចោទពីបទឃាតកម្មដោយការធ្វើទារុណកម្មក្មេងប្រុសអាយុ៤ឆ្នាំឈ្មោះ Matheo យ៉ាងព្រៃផ្សៃបំផុត។
មុនពេលសម្លាប់ក្មេងប្រុសរងគ្រោះ ប៉ូលីសរកឃើញថា Artaban កំពុងប្រើគ្រឿងញៀនផងដែរហើយពេលដែលត្រូវប្រពន្ធប្រាប់ថាកូនប្រុសសព្វថ្ងៃមិនមែនកូនបង្កើតខ្លួនឯងធ្វើឲ្យកំហឹងរបស់ប្តីរូបនេះកើតអារម្មណ៍ក្រេវ ក្រោធក៏ស្ទុះទៅវាយប្រពន្ធរហូតនាងរត់ចេញបាត់ ទីបំផុតគេក៏ងាកមកធ្វើបាបកូនប្រុ សនោះវិញដោយវាយសម្លាប់ចោលរួចកាត់សាកសពបោះឲ្យឆ្កែស៊ីទៀត ចុងក្រោយ ជនតិរច្ឆានរូបនេះក៏ប្រើភ្លើងដុតកំទេចសាកសពចោលទាំងស្រុង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង