(ភ្នំពេញ)៖ ពិតជាប្លែកទៀតហើយ ជាមួយនឹងលោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt ដោយនៅពេលនេះ គឺជាការច្រៀងចម្រៀងជាភាសាខ្មែរ ដែលពីមុនយើងធ្លាប់ឃើញរួចមកហើយ នូវវិដេអូបង់សំណាញ់របស់លោក ជាមួយប្រជាកសិករ នៅខេត្តសៀមរាប។
ចម្រៀងដែលលោកឯកអគ្គរាជទូត អាមេរិកប្រចាំកម្ពុជា លើកយកមកច្រៀងនេះ មានចំណងជើងថា«បាត់អូន» ដែលច្រៀងក្នុងកម្មវិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាមួយបុគ្គលិកបម្រើការងារក្នុងស្ថានទូត នាពេលថ្មីៗនេះ។
លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលមានប្រពន្ធជាជនជាតិខ្មែររូបនេះ បានច្រៀង និងរាំកម្សាន្តយ៉ាងសប្បាយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី