CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ ឆាបឆេះ បន្ទប់ជាន់ទី២ នៃធនាគារ សហពាណិជ្ជ UCB

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលឆេះធនាគារ សហពាណិជ្ជ (UCB) ជាន់ទី២, រថយន្តពន្លត់ អគ្គិភ័យចំនួន៤គ្រឿង កំពុងអន្តរាគមន៍។ 

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មានករណីអគ្គិភ័យកំពុង ឆាបឆេះមួយកន្លែងទៀត នៅជាន់ទី២ នៃធនាគារ សហពាណិជ្ជ UCB ស្ថិតនៅផ្លូវលេខ១១៣ កែង១៣០ ម្តុំពេទ្យអង្គឌួង ក្នុងខណ្ឌដូនពេញ ហើយនៅពេលនេះ រថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅទីនោះ ប៉ុន្តែបាន បញ្ជាក់ថា មិនទាន់ឃើញមានអណ្តាតភ្លើងនៅឡើយទេ កំពុងដាក់ជណ្តើរឡើងដើម្បីបាញ់ពន្លត់។

រហូតដល់ម៉ោង ៨ និង៤០នាទីយប់ អគ្គិភ័យ ដែលឆាបឆេះធនាគារ UCB ត្រូវបានកម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងកម្លាំងពន្លត់អគ្គិសភ័យមកពីអង្គភាពង៧០ គ្រប់គ្រងបានហើយ។ ជាមួយគ្នានេះ កម្លាំងពន្លត់អគ្គិភ័យ បាននាំគ្នាវាយបំបែកកញ្ចក់ចូលទៅខាងក្នុងរកកន្លែងឆេះ ដើម្បីបាញ់ទឹកពន្លត់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh