CamNews

តារា 

ប្រកាសពេញៗមាត់ថា មិនទាន់ត្រៀមខ្លួនរៀបការទេ ប៉ុន្តែ Hailey កំពុងពពោះកូនឲ្យ Justin?

ហូលីវូដ ៖ នៅលើទស្សនាវដ្តីមួយឈ្មោះថា In Touch បានធ្វើការចុះផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងថា នាង Hailey Baldwin កំពុងតែពពោះកូនរបស់ Justin bieber ហើយតារាចម្រៀងប្រុសរូបនេះពិតជាបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ធ្វើជាប៉ារបស់គេ ។ 

មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបាននិយាយថា គូស្នេហ៍មួយគូនេះបានទៅជួបគ្រូពេទ្យនៅឯ Beverly Hills កាលពីថ្ងៃទី ៣០ ខែសីហា កន្លងទៅនេះ ក្នុងគោលបំណងទៅពិនិត្យផ្ទៃពោះឲ្យតារាម៉ូដែលរូបនេះ ។ 

ទស្សនាវដ្តីមួយឈ្មោះថា In Touch បានបន្ថែមទៀតថា "Justin ជឿជាក់ថា Hailey គឺជាស្រ្តីដ៏ល្អម្នាក់ ដែលគាត់ចង់បានដើម្បីធ្វើជាម្តាយកូនរបស់លោក" ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ បើយោងទៅតាមប្រភពពី Gossip Cop បានឲ្យដឹងថា នៅថ្ងៃដែល Justin bieber និង Hailey Baldwin ទៅគ្លីនីកគឺជាទៅពិនិត្យភ្នែកឲ្យ Justin ហើយគូដណ្តឹងរបស់លោកគឺជាអ្នកជូនលោកទៅ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez