CamNews

តារា 

ស្រីស្អាតវៀតណាម គ្រងមកុដ Miss Global Beauty Queen ឆ្នាំ ២០១៦

Nguyen Thi Ngoc Duyen អាយុ ២៣ឆ្នាំ បានយកឈ្នះលើតំណាងសម្រស់របស់ប្រទេសចំនួន
៤១ ហើយបានគ្រងមកុដក្នុងរាត្រីផ្ដាច់ព្រ័ត្រក្នុងក្រុង Seoul ប្រទេសកូរ៉េខាងត្បូង នាយប់ថ្ងៃទី ២៤
តុលា។

នៅលើទំព័រផ្ទាល់ខ្លួន Ngoc Duyen បានសរសេរថា “លទ្ធផលបែបណាគឺវាមិនសំខាន់នោះទេ
ព្រោះបានប្រឹងប្រែងអស់ពីសមត្ថភាពទៅហើយ។ បានធ្វើជាអ្នកតំណាងប្រទេសមួយទៅចូលរួម
ប្រកួតគឺជាមោទនភាពណាស់ទៅហើយ ជូនពរឱ្យនារីទាំងឡាយជួបសំណាងល្អ”។

តំណាងរបស់វៀតណាម ត្រូវបាននាយកដ្ឋានសិល្បៈអនុញ្ញាតឱ្យទៅចូលរួមប្រឡងកាលពីថ្ងៃទី
៣តុលា។ ក្នុងផ្នែកប្រឡងសម្លៀកបំពាក់ជនជាតិ Ngoc Duyen ជ្រើសរើសអាវវែងដើម្បីបង្អួត
សម្រស់នៃនារីជនជាតិវៀតណាម។

Ngoc Duyen មានស្រុកកំណើតនៅខែត្រវុងតាវ មានកំពស់ ១,៧៤ម៉ែត្រ។ នាងមានរូបរាងស្រស់
ស្អាត សម្បុរ ស។ Ngoc Duyen ត្រូវបានគេស្គាល់ច្រើន ក្រោយពីដណ្ដើមបានពានរង្វាន់កំពូល
ម៉ូដែលមួយកាលពីឆ្នាំ ២០១៥។ Ngoc Duyen ក៏ធ្លាប់ឡើងដល់ top 5 នៃការប្រកួតសម្រស់នារី
សម័យថ្មី ឆ្នាំ ២០១២ផងដែរ។

កម្មវិធីប្រកួត Miss Global Beauty Queen ត្រូវបានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ ២០០៥ នៅ
ប្រទេសចិន។ កម្មវិធីនេះ បង្ហាញអំពីសម្រស់ សប្បុរសធម៌ និងបញ្ជាក់អំពីសមត្ថភាពរបស់នារីក្នុង
សម័យទំនើប។ ដំបូងឡើយ កម្មវិធីប្រឡងនេះ គ្រាន់តែធ្វើឡើងសម្រាប់តំណាងរបស់បណ្ដាក្រុង
នៅលើពិភពលោក។ ឆ្នាំ ២០១១ កម្មវិធីប្រឡងនេះ ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយធំក្នុងប្រទេស
កូរ៉េខាងត្បូង សម្រាប់តំណាងបណ្ដាប្រទេស។

Miss Global Beauty Queen ឆ្នាំ ២០១៥ គឺបានទៅលើ Vethaka Pethsuk មកពីប្រទេសថៃ។

ឆ្នាំនេះ ការប្រឡង Miss Global Beauty Queen ត្រូវបានធ្វើឡើងនៅក្រុង Seoul ប្រទេសកូរ៉េខាង
ត្បូង ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២៤តុលា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ vnexpress


Tags: Miss Global Beauty Queen ២០១៦ វៀតណាម