(កូរ៉េ)៖ តារាចម្រៀងនិងជាតារាសម្តែង Sungjae និង Peniel មកពី BTOB ត្រូវបានអ្នកគាំទ្រចោមរោមយ៉ាងកុះករនៅឯព្រលានយន្តហោះមួយស្ថិតនៅសូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដើម្បីថតខ្សែភាពយន្តឲ្យទូរទស្សន៍កូរ៉េ SBS ក្នុងរឿង Laws of the Jungle ។
សន្តិសុខបានចេញមកការពារសសុវត្ថិភាពនៅពេលក្រុមអ្នកគាំទ្រជាច្រើនស្ទុះមកឱបថើបតារាកូរ៉េប្រុសទាំងពីរទាំងមិនទាន់ត្រៀមលក្ខណៈថានឹងមានមនុស្សច្រើនបែបនេះទេហើយអ្នកខ្លះបានទាញដៃ មុខ ខ្លួនប្រាណអ្នកទាំងពីររហូតធ្វើឲ្យពិធីស្វាគមន៍ប្រែជាមិនសប្បាយ។
តារាប្រុសក្នុងក្រុម BTOB មានអ្នកគាំទ្រច្រើននៅជុំវិញពិភព លោក ហើយពេលដែល Sungjae និង Peniel មកដល់ទឹកដីឥណ្ឌូនេស៊ីភ្លាម អ្នកគាំទ្រដ៏ច្រើនលើសលប់ចេញមកទាំងកម្រោលទាញពួកគេទាំងពីរសឹង តែមានរបួសដែលធ្វើឲ្យ Sungjae និង Peniel ត្រូវគេចាប់រូបភាពបានថាហាក់ដូចជាអន់ចិត្តខ្លះដែរចំពោះទង្វើរបស់មហាជននេះ។
នៅពេលថតរឿង Laws of the Jungle ចប់ Sungjae និង Peniel ក៏នឹងត្រឡប់ទៅកូរ៉េវិញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏បានបង្ហាញស្នាមញញឹមនិងភាពរីករាយទៅកាន់អ្នកគាំទ្រដែរក្រោយពីហេតុការណ៍បានប្រសើរ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង