ក្បែរមួយសប្តាហ៍ទៅហើយដែល តារាចម្រៀងវ័យក្មេង លោក Justin bieber បានលោតជង្គង់សុំមិត្តស្រីរៀបការ ក្រោយទើបតែត្រលប់មកត្រូវគ្នាវិញម្តងទៀត ។ ដំណឹងនេះបានសាយភាយជុំវិញពិភពលោកផងដែរ ក្រោយនាង Hailey Baldwin និង Justin bieber ប្រកាសរៀបការក្នុងពេលឆាប់ៗនេះ ដោយមង្គលការរបស់អ្នកទាំងពីរប្រារព្ធធ្វើឡើងយ៉ាងតូចតាច ប្រៀបដូចជាពិធីជប់លៀងដែរ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប្រភពផ្លូវការមួយបានចុះផ្សាយថា កាលពីថ្ងៃទី ១២ កន្លងទៅនេះម្ចាស់បទ "Never say never" ត្រូវបានគេប្រទះឃើញទឹកមុខដ៏តានតឹងរបស់លោក ដោយអង្គុយនៅតាមដងផ្លូវនាទីក្រុងញ៉ូវយក ។ លោក Justin bieber ត្រូវបានគេដឹងថា លោកមានទឹកមុខតានតឹងបែបនេះ បន្ទាប់ពីជួបជាមួយនិងក្រុមគ្រួសាររបស់នាង Hailey Baldwin ដែលជាគូដណ្តឹងរបស់លោក ។
ជាងនេះទៅទៀត គេបានឃើញតារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះ និយាយទូរសព្ទ ហើយក៏សម្តែងនូវទឹកមុខ កាន់តែអាក្រក់មើល ប្រៀបដូចជាតានតឹងខ្លាំងនៅក្នុងជីវីតថែមទៀតផង ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅមិនទាន់បានដឹងនៅឡើយទេថា Justin bieber បាននិយាយទូរសព្ទជាមួយអ្នកណានោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14