CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទរំលោភ ក្មេងស្រី អាយុ១៥ឆ្នាំ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកងកំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួន ក្រោយពី ល្បួងក្មេងស្រី យកទៅរំលោភនៅផ្ទះសំណាក់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុច ភូមិក្បាល ស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ថា ជនសង្ស័យមាន ឈ្មោះ សុខដែន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ គីឡូមែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ។

លោនបន្តថាមុនពេលកើតហេតុជនសង្ស័យ បាននាំជនរងគ្រោះ ដើរលេងនៅក្នុងកាស៊ីណូផ្កាយ៥ ពេល នោះ បានបបួលនាងផឹក ស្រាឡើងស្រវឹងហើយ បាននាំនាងយកទៅដេកនៅផ្ទះសំណាក់ ក្នុងយប់នោះ ឈ្មោះ សុខ ដែន បានរួមភេទជាមួយនាងបាន៤ដង នៅថ្ងែបន្ទាប់ទៀតជនសង្ស័យ បានទូរសព្ទ័ហៅ នាងមករួមរ័ក្ស នៅផ្ទះសំណាក់បន្តរហូតដល់ថ្ងៃទី១៤ បានដេកនៅផ្ទះសំណាក់ ជាមួយនាងម្ដងទៀត។

ក្រោយមកទៀតទើបបែកការណ៍ ដល់ម្តាយទើបម្តាយដាក់ពាក្យបណ្ដឹង ចូលកងរាជអាវុធហត្ថ ប៉ោយប៉ែត ម្តាយជនរងគ្រោះឈ្នោះគិន សារិន អាយុ៤៦ឆ្នាំ ហើយកូនស្រីដែល ត្រូវគេរំលោភមាន ឈ្មោះ ញ ដ ន ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្តឹងហើយលោក ឱ បូរិន្ទ បានបញ្ជាមកលោក ជាដាមេបញ្ជាការកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យចុះស៊ើបអង្គតលុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ អាវុធហត្ថក្រុង ប៉ោយប៉ែកដឹកនាំដោយលោកជា ដា ចុះឃាត់ខ្លួនជនសង្ស័យ បាននៅ ផ្ទះរួចបញ្ជូនមកអាវុធហត្ថ ខេត្តដើម្បីសាកសួរ។

នៅមុខអាវុធហត្ថជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានល្បួងនាងយកទៅផឹកស្រា ក្រោយ ពេលស្រវឹងយកទៅរំលោភ នៅផ្ទះណាក់ជាច្រើនលើកពិតប្រាកដម៉ែន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាងសំណំរឿង ជនសង្ស័យបញ្ជូនទៅតុលាការដាក់ទោស ទៅតាម នីតិវិធីច្បាប់៕


ផ្តល់សិទ្ធដោយ ៖​​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh