CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមប្រឆាំងលីប៊ី ថា លោក Gaddafi គេចទៅ វេណេហ្ស៊ុយអេឡា

យោងតាម ប្រភពនានាពីក្រុមប្រឆាំងលីប៊ី ដែលត្រូវបានចាក់ផ្សាយ តាមស្ថានីយវិទ្យុ
ទុយនេស៊ី បានឲ្យដឹងថា មានយន្តហោះមួយបានចុះចតនៅកោះ Djerba ដើម្បីជម្លៀស
ក្រុមគ្រួសាររបស់លោក Gaddafi។

ប្រភពនានារបស់ក្រុមប្រឆាំង លីប៊ី ក៍បាននិយាយទៀតថា សាច់ញាត្តិរបស់លោក
Gaddafi នឹងចាកចេញពីប្រទេសលីប៊ី ទៅកាន់ប្រទេស វេណេហ្ស៊ុយអេឡា ក្នុងពេល
ឆាប់ៗនេះ ហើយនេះជាសញ្ញាមួយថា របបរបស់ លោក Gaddafi ជិតរលំហើយ។

ឆ្លើយតបនឹង ការអះអាងរបស់ក្រុមប្រឆាំង មន្ត្រីយោធា ទុយនេស៊ី បានធ្វើការច្រាន
ចោល ដោយបញ្ជាក់ថា លោក Gaddafi និង ក្រុមគ្រួសារមិននៅប្រទេស ទុយនេស៊ីទេ។
រីឯ លោកអនុរដ្ឋមន្ត្រី ក្រសួងការបរទេសប្រទេស វេណេហ្ស៊ុយអេឡា ក៍បានច្រាន
ចោលការអះអាងនេះដែរ ដោយនិយាយថា នេះជាការមួលបង្កាច់មួយ។

កោះ Djerba ស្ថិតនៅជាប់ព្រំដែន រវាងប្រទេស ទុយនេស៊ី និង លីប៊ី។ ចាប់តាំងពី
មានវិបត្តិក្នុងប្រទេសមក កោះនេះត្រូវបានជនភៀសខ្លួន និង អ្នកផ្ដាច់ខ្លួនប្រើប្រាស់ជា
ច្រកសម្រាប់គេចខ្លួន៕(Source: CNTV.cn)

ដោយៈសំអាត

គ្មានហាង ក៍អាចជួញដូរបានដែរ នៅ KBAY

Tags: