អង់គ្លេស៖ តាមការអោយដឹងពីគេទំព័រ ដេលីមែលដែលបានចុះផ្សាយ កាលពីថ្ងៃទី ២៩
កញ្ញាម្សិលមិញនេះថា មានរឿងគួរអោយរន្ធត់មួយ ឬក៏អាចនិយាយថា ជារឿងដែលគួរ
អោយអស់សំណើចផងដែរ ខណៈដែលបុរសម្នាក់ បានជិះស្គីបន្ទះក្ដា ហើយទៅបុកសត្វ
ពៃ្រ (កូនក្ដាន់)ដែលបានរត់ឆ្លងផ្លូវ។
ប្រភពខាងលើបានអោយដឹងថា បុរសដែលបានជិះស្គីបុកកូនក្ដាន់នោះ គឺមានឈ្មោះថា
Daredevil ខណៈដែលគាត់កំពុងជិះស្គីប្រណាំង នៅតាមបណ្ដោយជ្រលងភ្នំមួយ ក្នុងប្រ
ទេសអង់គ្លេស។ តាមការអោយដឹងពីប្រភពខាងលើដដែល បានអោយដឹងថា បរុសនោះ
មានអាចបន្ថយល្បឿនស្គីរបស់គាត់បានទេ ខណៈដែលស្គីនោះ គឺមានល្បឿនរហូតដល់
៤០ mph ឯណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសដែលមានឈ្មោះ Devil និងកូនក្ដាន់តូចនោះ មានគ្រោះ
ថ្នាក់ដល់ជីវិតនោះទេ។នេះជាវីដេអូក្លីបដែលបង្ហាញពីការ ជិះស្គីបុកកូនក្ដាន់។ សូមចុចដើម្បី
មើល៕
ដោយ៖ នារី
ប្រភព៖ dailymail