ថៃ ៖ រឿងភាគថ្មីមួយ ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនគឺរឿង Buappe Sunniwas ដែលដើមឡើយត្រូវបានរើស កំពូលតារាល្បីនាង Chompoo Araya ប៉ុន្តែនាងមានការងារផ្សេងជាច្រើនត្រូវបំពេញ ដូច្នេះទើបមិនបានសម្តែងរឿងនេះ ។
តួឯកស្រីបែរជាត្រូវផ្លាស់ទៅ នាង Bella Ranee ជំនួសវិញ ហើយនាងថ្មីៗនេះក៏ទទួលបានខមមិនល្អៗជាច្រើន ចំពោះការសម្តែង លាយឡំជាមួយនិងអត្តចរិកបែបនេះ ។
ឥលូវនេះយើងទៅស្តាប់បទសម្ភាស៍របស់នាង Chompoo Araya ក្រោយមិនបានគ្រងដំណែងតួឯករឿង "Buappe Sunniwas" ៖
"ខ្ញុំស្តាយក្រោយតាំងពីពេលដែលខ្ញុំបដិសេធមិនបានសម្តែងរឿងនេះមកម្ល៉េះ។ គឺដោយសារតែហេតុផលជាច្រើន មិនអំណោយផល។ Nong Arunosha បានប្រាប់ខ្ញុំជាយូរណាស់មកហើយ។ ខ្ញុំកាន់តែចាស់ទៅៗ។ ហើយពេលនោះ ខ្ញុំមានគម្រោងជាច្រើនដែលត្រូវធ្វើ។ ខ្ញុំនៅមិនទាន់បានទស្សនារឿងដ្រាម៉ាថ្មីនេះនៅឡើយទេ ប៉ុន្តែខ្ញុំដឹងថា កំប្លែង ព្រោះខ្ញុំបានអានសៀវភៅដែលបានសរសេរដោយ K. Rom Pang" ។
គួរបញ្ជាក់ឲ្យដឹងថា រឿង "Buappe Sunniwas" បានដកស្រង់ចេញពីរឿងប្រលោមលោក ដើម្បីយកមកថតបន្ត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews