(អង់គ្លេស)៖ ហេតុការណ៍ឃាតកម្មដ៏រន្ធត់មួយ បានកើតឡើង នៅប្រទេសអង់គ្លេស គឺបុរសម្នាក់បានសម្លាប់ កាត់ក្បាលប្រពន្ធបោះចូលបង្គន់ បន្ទាប់ពីនាងសារភាពប្រាប់ថា ធ្លាប់មានសិចជាមួយបុរស ដល់ទៅ៨នាក់។
ជនសង្ស័យអាយុ៦៩ឆ្នាំ ឈ្មោះ Dempsey Nibbs ត្រូវប៉ូលីសចាប់ខ្លួន ពីបទឃាតកម្មបន្ទាប់ពីផ្ទុះកំហឹង សម្លាប់ស្ត្រីជាប្រពន្ធ អាយុ៦០ឆ្នាំឈ្មោះ Judith Nibbs នៅពេលដឹងថា នាងធ្លាប់ប្រព្រឹត្តសិច ជាមួយបុរសជាច្រើននាក់ ក្រោយពីរួមរស់នឹងគ្នា អស់រយៈពេល៣០ ឆ្នាំមកហើយ។ មុនពេលកើតមានអំពើឃាតកម្ម ពួកគេតែងតែកើតមាន ជម្លោះនឹងគ្នារយៈពេល២ឆ្នាំ ចុងក្រោយនេះ ធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធ កាន់តែអាក្រក់ឡើង នៅពេលបុរសជាប្តីដឹងថា ប្រពន្ធមិនបរិសុទ្ធ ក្រោយមកប្តីរូបនេះ ក៏កើតគំនិតសម្លាប់ប្រពន្ធចោល ដោយដាក់ថ្នាំសណ្តំនាង ឲ្យសន្លប់ រួចសម្លាប់កាត់ក្បាលយ៉ាងសាហាវ ថែមទាំងយកទៅបោះចោល ក្នុងបង្គន់ទៀតផង។
នៅពេលត្រូវចាប់ខ្លួន Dempsey ប្រាប់ប៉ូលិសថា គាត់ការពារខ្លួនទៅវិញទេ ព្រោះប្រពន្ធកាន់ពស់ ប្រុងឲ្យសម្លាប់គាត់ តែទោះជាយ៉ាងណាប៉ូលិសមិនជឿ សម្តីឃាតករូបនេះឡើយ និងបានបញ្ជូនគេ ទៅតុលាការកាត់ទោស៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង