ភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាសម្តែងរូបស្អាត កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា បានធ្វើការផ្សាយផ្ទាល់ពិសេស ជាមូលនិធិ CTN ជួយគ្រួសារលោក អ៊ិត សេដ្ឋា ជាពិសេសកូនៗទាំង ៣ និងអ្នកម្តាយចាស់ជរា របស់គាត់ ដែលរស់នៅគ្មានទីពឹងផងដែរ ។
នៅក្នុងផងដែរ តួស្រីក្នុងរឿង "ម្ទេសហិលប៉ះអំបិលប្រៃ" ក៏បានភ្ជាប់មកជាមួយនិងលេខទូរសព្ទ ដើម្បីឲ្យមហាជនងាយស្រួលក្នុងការទាក់ទង និងផ្តល់ជាថវិកាខ្លះជួយដល់គ្រួសារអតីតពិធីករ លោក អ៊ិត សេដ្ឋា ដែលទើបតែទទួលមរណភាព កាលពីថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ដោយសរសេរថា "ផ្សាយផ្ទាល់ពិសេស ៖ មូលនិធិ CTN ជួយគ្រួសារលោក អ៊ិត សេដ្ឋា
សូមជួយចុច Like Page CNC
https://www.facebook.com/cnc.news.kh/
ផ្ញើតាមប្រព័ន្ធ Wing លេខទូរស័ព្ទមួយខ្សែគត់ 095 300 419
Hotline មាន១៩ខ្សែ សំរាប់Hotline នាងខ្ញុំ
061 300 418" ។
សូមបងប្អូនមហាជនកុំភ្លេចធ្វើការចុច Like និងស៊ែរ វីដេអូនេះ ដើម្បីឲ្យបងប្អូនសប្បុរសធម៍បានឃើញ និងជួយដល់គ្រួសាររបស់លោក អ៊ិត សេដ្ឋា ផង អរគុណ ៕
ដោយ ៖ គន្ធា