CamNews

ព័ត៌មានជាតិ 

ក្រសួងការពារជាតិ​ បង្ហាញឈ្មោះសិស្សនាយទាហានសកម្ម ជំនាន់ទី២០ ដែលបានប្រឡងជាប់

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបង្ហាញបញ្ជីឈ្មោះសិស្សនាយទាហានសកម្ម ជំនាន់ទី២០ ចំនួន១២០នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ។ សូមបញ្ជាក់ថា ក្រសួងការពារជាតិ បានបើកការប្រឡងចំនួន៤ថ្ងៃ កាលពីថ្ងៃទី២០-២៣ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ដើម្បីជ្រើសរើសសិស្សកម្ពុជា ទើបជាប់បាក់ឌុប យកទៅបណ្តុះបណ្តាលក្នុងវិស័យការពារជាតិ។

យោងតាមគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម មកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស នៃក្រសួងការពារជាតិ បានឲ្យដឹងថា សិស្សនាយទាហានសកម្ម ដែលប្រឡងជាប់នេះ នឹង​ទទួល​បាន​ក្រប​ខណ្ឌ ខ.ភ.ម និង​ទទួល​បាន​ឋានន្តរសក្កិនាយ​ចំ​ណង់​។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ទទួល​បាន​​ឋានន្តរសក្កិអនុ​សេនីយ៍​ត្រី។

សិស្សទាំងអស់ នឹងសិក្សាលើ​មុខ​វិជ្ជាវិទ្យាសាស្រ្តយោធា វិទ្យាសាស្រ្ត​សង្គម និង​ការអនុវត្តជាក់​ស្ដែង។ ក្រោយ​បញ្ចប់ការ​សិក្សា ទទួល​បាន​សញ្ញាបត្រកម្រិត​បរិញ្ញាបត្រ។
សិក្សារយៈពេល​០៤ឆ្នាំ​ មាន​កន្លែង​ស្នាក់​នៅ​ និង​ហូបចុក។ ទទួល​បាន​ប្រាក់​បៀវត្ស៍ និង​ការ​ផ្គត់ផ្គង់​តាម​គោល​របប របស់​ក្រសួង​ការពារ​ជាតិ។ មិនតែប៉ុណ្ណោះ ពួកគេក៏មានឱកាសចេញ​ទៅ​សិក្សា នៅ​ក្រៅ​ប្រ​ទេសផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh