អាហ្រិក៖ នៅពេលដែលគេបង្ហោះរូបភាពនៃវីដូអូ ដែលគេថតបានតាមរយៈទូរស័ទ្ទ ហើយ
បង្ហោះចូលទៅក្នុងប្រព័ន្ធអ៊ីនធ័រណេត នៃការធ្វើទារុណកម្ម របស់ក្រុមប៉ូលីស ទៅលើបុរស
ម្នាក់ ដោយបានដាក់ខ្នោះបុរសអ្នកទោសនោះ ហើយអូសតាមក្រោយរថយន្ដ រហូតដល់
ស្លាប់នោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងចាត់ទុកការធ្វើទារុណ
កម្មនេះ គឺមានភាពសាហាវព្រៃផ្សៃខ្លាំងណាស់។
តាមការអោយដឹងពីលោក Moses Dlamini អ្នកសារពត៌មាន បានអោយដឹងថា បុរសដែលត្រូវ
ប៉ូលីសចាប់ធ្វើបាបរហូតដល់ស្លាប់នោះ គឺមានឈ្មោះ Mido Macia មានវ័យ ២៧ឆ្នាំ ជាអ្នកបើក
បរតាក់ស៊ី។ លោក Moses បានបន្ថែមថា អ្វីដែលក្រុមប៉ូលីសចាប់លោក Mido ព្រោះក្រុមប៉ូ
លីស បានចោទថា លោក Mido គឺជនអន្ដោប្រវេសន៍ខុសច្បាប់មកពី Mozambique ។
ទោះបីជាយ៉ាងណាក៏ដោយ គេបានស្រង់សម្ដី អ្នកជាប់ទោសម្នាក់ ដែលបានជាប់ក្នុងមន្ទីរឃុំ
ឃាំង ថា តាមពិតលោក Mido មិនបានស្លាប់ដោយសារ ការចងអូសក្រោយរថយន្ដទេ គឺក្រុម
ប៉ូលីសជាអ្នកវាយគាត់ រហូតដល់ស្លាប់ក្នុងមន្ទីរឃុំឃាំង តែគឺគ្រាន់តែស្លាប់ ចំនួនពីរម៉ោង
ក្រោយពីក្រុមប៉ូលីសបានចាប់អូសរូបគាត់ប៉ណ្ណោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕
ដោយ៖ វុធី
ប្រភព៖ dailymail